នារីម្នាក់ត្រូវពួកចោរឆក់កាបូបបានសម្រេច អស់ប្រាក់ជាងមួយពាន់ដុល្លារ នៅក្បែរបុរីលឹម ឈាងហោ

ភ្នំពេញ ៖ នារីម្នាក់ខណៈកំពុងជិះម៉ូតូកង់បីឥណ្ឌាតាមដងផ្លូវ ស្រាប់តែត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពជិះម៉ូតូPCXឆក់កាបូបលុយបានសម្រេច កាលពីវេលាម៉ោង១០ និង២០នាទី យប់ ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ ក្បែរបុរីលឹម ឈាងហោ ស្ថិតក្នុងសង្កាត់- ខណ្ឌដង្កោ ហើយជិះកង់បីឥណ្ឌាដេញតាមមកដល់ស្ពានអាកាសស្ទឹងមានជ័យ ក៏បាត់ពួកចោរសូន្យឈឹង​  ដោយមិនរំខានដល់សមត្ថកិច្ច​ ។ 

តាមសម្ដីនារីរងរគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា រូបនាងបានជិះម៉ូតូកង់បីឥណ្ឌា ចេញពីភោជនីយដ្ឋាន សុជាតា ម្ដុំស្តុបចំការដូង ខណៈជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ស មិនចាំស្លាកលេខ បានមកពីក្រោយធ្វើសកម្មភាពឆក់កាបូបលុយរបស់គាត់ដែលលុយដុល្លារចំនួន៤០០$,លុយខ្មែរ៥០មុឺនរៀល និងទូរស័ព្ទដៃ​ម៉ាកiPhone មួយគ្រឿងដាក់នៅក្នុងកាបូប ។

ភ្លាមៗនារីរងគ្រោះ ក៏បានឱ្យម្ចាស់ម៉ូតូកង់បីដេញតាម និងស្រែកថាចោរៗដែរ តែគ្មានអ្នកជួយនោះទេ រហូតរូបនាងនិងម្ចាស់ម៉ូតូកង់បីខំដេញមកដល់ស្ពានអាកាសស្ទឹងមានជ័យ ក៏បាត់ជនសង្ស័យទាំង២នាក់នោះសូន្យឈឹងតែម្ដង ។​ក្រោយមក រូបនាងបានត្រឹមតែជិះម៉ូតូកង់បីឥណ្ឌា ទៅដាក់ ពាក្យបណ្ដឹងនៅមូលដ្ឋានខណ្ឌដង្កោ​ ដែលជាម្ចាស់ទឹកដីកេីតហេតុ  ៕

adverise with khmeread
tiger
Loading ad ...