បានគុណកាមេរ៉ាសុវត្ថិភាពអ្នកជិតខាង​ ចោរលួចម៉ូតូម្នាក់ត្រូវបានចាប់ខ្លួន

ភ្នំពេញ​  ៖​  ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍បឹងទំពន់ទី១ទទួលឃាត់ខ្លួននៅវេលាម៉ោង៩យប់ថ្ងៃទី១២មិថុនា២០១៩​ បន្ទាប់ពីមានករណីអំពើលួចយកម៉ូតូមួយគ្រឿងម៉ាកស្គូបពី​ នាថ្ងៃ អាទិត្យទី ៩ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង៥និង៣០នាទីល្ងាច នៅចំណុចក្នុងផ្ទះលេខ១២០ ផ្លូវលេខ១៧បេតេ  ​​ភូមិសន្សំកុសល៤  សង្កាត់ បឹងទំពន់ទី១  ខណ្ឌមានជ័យ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ជា  ពេជ្រ ភេទ  ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ   ភូមិសន្សំកុសល២  សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ  រាជធានី​ភ្នំពេញ មុខរបរបុគ្គលិកភ្លេក្លឹប  (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)  ។

ចំណែកជនរងគ្រោះឈ្មោះ គឹមអាន គឹមឡែន  ភេទស្រី   អាយុ២០ ឆ្នាំ  ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១២០ ផ្លូវលេខ១៧បេតេ  ​​ភូមិសន្សំកុសល៤  សង្កាត់បឹងទំពន់ទី១  ខណ្ឌមានជ័យ ​មុខរបរនិស្សិត​ ។​​សម្ភារៈបាត់បង់  ម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៌ក្រហម  ពាក់ស្លាកលេខ ភ្នំពេញ 1CY-7976  ​។

ប៉ូលិសបន្តថា​ កាលពីថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១ វេលាម៉ោង២និង២០នាទីរសៀល ជនរងគ្រោះឈ្មោះ គឺម​អាន គឹមឡែន បានយកម៉ូតូ០១គ្រឿងម៉ាកស្គូបពី  ពណ៌ក្រហម  ពាក់ស្លាកលេខ ភ្នំពេញ  1CY-7976 មកចតទុកនៅមុខផ្ទះលេខ១២០  ផ្លូវលេខ១៧ BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ  (ចំណុចកើតហេតុ) ហើយបានចាក់សោទ្វាររបងផ្ទះ ចេញទៅលេងផ្សារអ៊ីអន២ នៅខណ្ឌសែនសុខ  ដោយបានទុកកូនសោនៅជាប់ម៉ូតូ ។ 

លុះមកដល់វេលាម៉ោង៧និង២០នាទីយប់ ថ្ងៃដដែល ជនរងគ្រោះឈ្មោះ គឺមអាន គឹមឡែន បានត្រឡប់មកពីផ្សារអ៊ីអនដល់ផ្ទះឃើញទ្វាររបងចំហ រួចចូលទៅក្នុងផ្ទះមើលម៉ូតូម៉ាកស្គូបពី ពណ៌ក្រហម (ដែលចតទុកមុខផ្ទះ) ស្រាប់តែបាត់មិនឃើញ  ហើយជនរងគ្រោះឈ្មោះ គឺមអាន គឹមឡែន ក៏បានសុំមើលកាមេរ៉ាសុវត្ថិភាពនៅផ្ទះអ្នកជិតខាងឃើញមនុស្សប្រុសម្នាក់ឈ្មោះ ជា ពេជ្រ (ជាអ្នករស់នៅផ្ទះជួលក្បែរគ្នា)  បានមកធ្វើសកម្ម​ភាព​​លួចយកម៉ូតូម៉ាកស្គូបពី ពណ៌ក្រហម   (របស់គាត់)   នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៩មិថុនា២០១៩ ។ 

ឃើញដូចនោះជនរងគ្រោះឈ្មោះ គឺមអាន គឹមឡែន ​ក៏បានទៅរកជនសង្ស័យឈ្មោះ ជា ពេជ្រ ដល់ផ្ទះជួល តែជនសង្ស័យឈ្មោះ ជា ពេជ្រ  បានរើឥវ៉ាន់គេចខ្លួនបាត់ពីផ្ទះ  ហើយជនរងគ្រោះឈ្មោះ គឹមអាន គឹមឡែន និង ក្រុមគ្រួសារ បានបន្តស្វែងរករហូតដល់វេលាម៉ោង៩យប់ថ្ងៃទី១២មិថុនា២០១៩ ទើបប្រទះឃើញជនសង្ស័យឈ្មោះ ជា ពេជ្រ កំពុងដើរតាមផ្លូវលេខ២៤BT ភូមិ សន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ 

ពេលនោះជនរងគ្រោះឈ្មោះ គឹមអាន គឹមឡែន  និង ក្រុមគ្រួសារ ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា  ពេជ្រ  យកមកប៉ុស្តិ៍បឹងទំពន់ទី១ ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...