ចាប់ខ្លួនចោរលួចម្នាក់​ នៅក្នុងវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ

ភ្នំពេញ​ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ក្នុងវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យឃាត់ខ្លួននាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១២មិថុនា២០១៩​ បន្ទាប់ពីបានធ្វេីសកម្មភាពលួចយកទូរស័ព្ទដៃ២គ្រឿង​ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៥ទៀបភ្លឺ នៅចំណុចក្នុងវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ផ្លូវមុនីរ៉េត ​​ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១  ខណ្ឌមានជ័យ ។

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ បូន សុខជា ហៅ ង៉ោ  ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិមានជ័យ១  សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ​មុខរបរ ជាងសំណង់ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)  ។

ចំណែកជនរងគ្រោះឈ្មោះ គាំ សុផាន់និត  ភេទប្រុស   អាយុ ២០ ឆ្នាំ  ជនជាតិខ្មែរ ទីលំនៅក្នុងវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ផ្លូវមុន្នីរ៉េត  ​​ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១  ខណ្ឌមានជ័យ    រាជធានី​ភ្នំពេញ  មុខរបរជាងសំណង់ ​។ ​​វត្ថុតាងចាប់យក ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកអូប៉ូ ពណ៌ទឹកប៊ិច ស៊ីមកាតលេខ០៩៣... ចំនួន ០១គ្រឿង និង ម៉ាកអូប៉ូ ពណក្រហម  គ្មានស៊ីមកាត បានប្រគល់ឱ្យជនរងគ្រោះរក្សាទុកបណ្តោះអាសន្ន  ។

ប៉ូលិសបន្តថា  កាលពីថ្ងៃទី ១០ ខែ  មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង៨និង៣០នាទីយប់ជនរងគ្រោះឈ្មោះ គាំ សុផាន់និត បានចូលសម្រាកនៅការដ្ឋានសំណង់ក្នុងវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ផ្លូវ មុនីរ៉េត  ​​ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១  ខណ្ឌមានជ័យ (ចំណុចកើតហេតុ) ដោយសាកថ្មទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកអូប៉ូ (ពណ៌ក្រហម ០១គ្រឿងនិងពណ៌ទឹកប៊ិច០១គ្រឿង)នៅក្បែរកន្លែងដេក   ។ 

លុះមកដល់វេលាម៉ោង០៥និង៣០នាទីទៀបភ្លឺថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ គាំ សុផាន់និត បានភ្ញាក់ពីដំណេករកមើលទូរស័ព្ទស្រាប់តែបាត់មិនឃើញ ហើយក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី១ជួយស្រាវជ្រាវរក ។ 

ខណៈពេលនោះកម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី១បានចុះស្រាវជ្រាវរហូតដល់វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១២មិថុនា២០១៩ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ បូន សុខជា ហៅ ង៉ោ  នៅចំណុចផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឺងមានជ័យទី១ និង ដកហូតវត្ថុតាង ទូរស័ព្ទដៃចំនួន០២គ្រឿងជារបស់ជនរងគ្រោះដែលបាត់ យកមកសាកសួរចាត់ការតាមច្បាប់តែម្តង  ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ បូន សុខជា ហៅ ង៉ោ  ឃាត់ខ្លួននៅអធិការដ្ឋាន ប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...