ញ៉ាមលួចម៉ូតូក្នុងបុរីប៉េងហួតបានម្តង, មកលួចម្តងទៀតជាប់ខ្នោះម្នាក់, រត់រួចម្នាក់

ភ្នំពេញ ៖​ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានប៉ូលិសចាប់ខ្លួនថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១៩ ម៉ោង១១ ព្រឹក​ បន្ទាប់ពីបានធ្វេីសកម្មភាពលួចម៉ូតូ នៅមុខផ្ទះលេខ១៤បុរី ប៉េងហួត ផ្លូវលេខP១០ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩មិថុនាឆ្នាំ២០១៩ ម៉ោង២និង៤០នាទីរសៀល។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះសុខ បូរិទ្ធ ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះកើតហេតុ។​ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះហេង ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិយួន មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ប៉ូលិសបន្តថា​  មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១GM-២៥០៨ នៅចំណុចកើតហេតុ ដោយចាក់សោកម៉ូតូត្រឹមត្រូវ រួចចូលទៅសម្រាកក្នុងផ្ទះ ។ ស្រាប់តែមានជនសង្ស័យ២នាក់ ឈ្មោះហេង ចំរើន និង ឈ្មោះសុខ ល័ក្ខ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ ១I-៩៣៣២ មកឈប់ក្បែរម៉ូតូជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ហេង ចំរើន យកដែកចុងស្រួចតភ្ជាប់កូនសោលេខ៨ ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ រួចនាំគ្នាជិះគេចខ្លួនយកទៅលក់ឱ្យគេនៅខេត្តកំពង់ស្ពឺ បានលុយ ៤៥០ដុល្លារ ចែកគ្នាស៊ីចាយអស់។ 

បន្ទាប់មកជនរងគ្រោះក៏ទៅឆែកកាមេរ៉ាសុវត្តិភាពបុរីប៉េងហួតឃើញជនសង្ស័យទាំង២នាក់ខាងលើ ធ្វើសកម្មភាពលួចម៉ូតូ ក៏មកដាក់ពាក្យបណ្តឹងសមត្ថកិច្ច។ លុះដល់ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១៩ ម៉ោង១១ ជនសង្ស័យទាំង០២នាក់ជិះម៉ូតូរបស់ខ្លួនម៉ាកខាងលើ មកបុរីប៉េងហួត រកលួចម៉ូតូម្តងទៀត ក៏ត្រូវបានសន្តិសុខបុរីប៉េងហួតឃើញ រាយការណ៍ប្រាប់សមត្ថកិច្ចដេញតាមជនសង្ស័យមកដល់ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ធ្វើការឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះហេង ចំរើន ដកហូតម៉ូតូ០១គ្រឿង, ដែកចុងស្រួចតភ្ជាប់កូនសោលេខ៨មួយ និងមួក សុវត្ថិភាព០២ (ពណ៌ស-ខ្មៅ)។ 

បច្ចុប្បន្នជនសង្ស័យបាន បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យឈ្មោះសុខ ល័ក្ខ រត់គេចខ្លួនបាត់ប៉ូលិសកំពុងស្វែងកចាប់ខ្លួនបន្ត​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab