ឃាត់កម្មករចិន៩នាក់គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន

ភ្នំពេញ​ ៖​  ប៉ូលិសចម្រុះបានឃាត់កម្មករជនជាតិចិន៩នាក់​ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩  វេលាម៉ោង២និង៣០នាទីរសៀលនៅចំណុចផ្ទះលេខ៦៩ ផ្លូវ ព្រះស៊ីសុវត្តិ កែងផ្លូវលេខ ១០០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ 

ប៉ូលិសនិយាយថា ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ  មានការដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ហាស់ សុត្ថា អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ផ្ទះលេខ៦៩ ផ្លូវ ព្រះស៊ីសុវត្តិ កែងផ្លូវលេខ ១០០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

ប៉ូលិសបន្តថា ជាលទ្ធផល ពិនិត្យឃើញមាន ជនជាតិចិនចំនួន ០៩ នាក់ប្រុស គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួនរួចបាន បញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

adverise with khmeread
tiger
Loading ad ...