369602

លោកអ្នក​បោះចោល​ពន្លក​ខ្ទឹមស​ចោល​មែន​ទេ​? លោកអ្នក​កំពុងមាន​កំហុស​ធំ​ណាស់​! នេះ​គឺជា​ហេតុផល​...

    ​ការសិក្សា​មួយ​ធ្វើឡើង​ដោយ​វិទ្យាស្ថាន Institute of Planning and Evaluation for Technology របស់​កូរ៉េខាងត្បូង​បាន​រកឃើញថា ពន្លក​ខ្ទឹម​សមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង​ជាង​សាច់​ខ្ទឹមស​ទៅទៀត​។

​    ​យោងតាម​វេជ្ជបណ្ឌិត Mercola ការសិក្សា​ជាច្រើន​បាន​បង្ហាញថា ការ​ទទួលទាន​ខ្ទឹមស​សម្រាប់​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ទៀត​ទាត់​នឹង​ជួយ​ជំរុញ​អត្ថប្រយោជន៍​សុខភាព​ដូចខាងក្រោម​៖

​    ​- ប្រសិទ្ធភាព​ប្រឆាំង​បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​
​    ​- កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ក្នុងនោះ​មាន​ជំងឺ​គាំងបេះដូង និង​ជំងឺស្ត្រូក​
​    ​- ជួយ​ធ្វើឱ្យ​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល និង​សម្ពាធ​ឈាមមាន​ភាពប្រក្រតី​
​    ​- ការពារ​ប្រឆាំង​ជំ​ង​មហារីក ក្នុងនោះ​មាន​មហារីក​ខួរក្បាល សួត និង​ក្រពេញ​ប្រូ​ស្តា​ត​
​    ​- កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​

​    ​* អត្ថប្រយោជន៍​របស់​ព​ន្ល​ក​ខ្ទឹមស​មកទល់​ឥឡូវ​ពុំ​សូវ​មាន​អ្នកដឹង​នោះទេ​។​
​    ​ខណៈ​គ្រាប់​រុក្ខជាតិ​ចាប់ផ្តើម​ប្រែក្លាយ​ជាដើម​បៃតង ពួកវា​បាន​ផលិត​សមាសធាតុ​ជាច្រើន​ក្នុងនោះ​រួមមាន​សមាសធាតុ​ដែល​ការពារ​ដើម​របស់​វាពី​ធាតុ​បង្ក​ជំងឺ​ជាច្រើន​។ អ្នកស្រាវជ្រាវ Jong-Sang Kim បាន​ពន្យល់ថា "​ដើម​រុក្ខជាតិ​ងាយ​រង​ការវាយប្រហារ​ពី​បាក់តេរី វីរុស និង​សត្វល្អិត​ណាស់​អំឡុងពេល​វា​ចាប់ផ្តើម​ដុះ​ពន្លក​។ ប្រការនេះ​បាន​បង្ក​ឱ្យ​រុក្ខជាតិ​ផលិត​សារធាតុ​គីមី​ជាច្រើន ដែល​គេ​ហៅថា Phytoalexin ដើម្បី​ការពារ​ខ្លួន​វា​។ ធាតុគីមី​ទាំងនោះ​ភាគច្រើន​បាន​បំពុល​សម្លាប់​អតិសុខុមប្រាណ និង​សត្វល្អិត ប៉ុន្តែ​មាន​ប្រយោជន៍​ដល់​សុខភាព​មនុស្ស​"​។

​    ​ក្រុម​ស្រាវជ្រាវ​របស់លោក Kim បាន​លើកឡើងថា ដំណើរការ​ស្រដៀង​គ្នា​នេះ​អាច​កើតឡើង​នៅពេល​ពន្លក​បៃតង​ដុះ​ចេញពី​ក្លែប​ខ្ទឹមស​។ ការសិក្សា​ផ្សេងទៀត​បាន​រកឃើញថា ពន្លក​សណ្តែក និង​ធុញ​ជាតិ​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​រួចមកហើយ ដូច្នេះ​ពន្លក​ខ្ទឹមស​ក៏​សម្បូរ​សារធាតុ​នេះ​ដូចគ្នា​។

​     * តើ​លោកអ្នក​គួរ​បោះចោល​ពន្លក​ខ្ទឹមស​ទេ​?
​    ​នេះ​មិន​មានន័យថា លោកអ្នក​ត្រូវ​បោះ​សាច់​ខ្ទឹមស​ចោល រួច​ទុក​តែ​ពន្លក​របស់​វា​នោះទេ​។ លោកអ្នក​គ្រាន់តែ​ឆ្លៀតពេល​ម្តងម្កាល​បន្ថែម​ពន្លក​ខ្ទឹមស​ក្នុង​អាហារ ព្រោះ​វា​ក៏​នឹង​ជួយ​ឱ្យ​អាហារ​មាន​ក្លិន​ឈ្ងុយឆ្ងាញ់​ផងដែរ​។ ពន្លក​របស់​វា​មិន​ត្រឹម​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ជំរុញ​សុខភាព​បេះដូង និង​សម្លាប់​កោសិកា​មហារីក​ចំនួន ១៤ ប្រភេទ​ផងដែរ​! មួយវិញទៀត វា​ផ្ទុក​សមាសធាតុ​សម្បូរ​ផូស្វ័រ​មួយ​ហៅថា Allicin ដែល​វា​មាន​ប្រសិទ្ធភាព​ប្រឆាំង​បាក់តេរី វីរុស ផ្សិត និង​ប៉ារ៉ាស៊ីត​ដោយ​ពុំ​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​រាងកាយ​នោះឡើយ​៕

ប្រភព៖ មាយឡាយស្តាយ

អ្នកនឹងចូលចិត្ត

មតិយោបល់