ឃាត់អ្នករើសអេតចាយ២នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍និរោធ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅមុខផ្ទះគ្មានលេខ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១២មិថុនាឆ្នាំ២០១៩ ម៉ោង១២និង២០នាទីអធ្រាត្រ។

ប៉ូលិសនិយាយថា​ ១-ជនសង្ស័យឈ្មោះថាន់ សុធី ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយនិង២-ជនសង្ស័យឈ្មោះសេង លីដា ភេទ​ស្រីអាយុ​២០ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​រើសអេតចាយ។ ទាំង២នាក់ស្នាក់នៅផ្ទះជួល ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន៣កំប្លេ, ដែកកេះ០៤, កន្ត្រៃ០១និងទូរស័ព្ទដៃ០១គ្រឿង។

បច្ចុប្បន្នបានកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ  ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...