អ្នកចាំទី Gianluigi Buffon អាចនឹងជំនួសអ្នកចាំទី Iker Casillas នៅក្លឹប Porto

អ្នក​ចាំទីឆ្នើម​ជើង​ចាស់ Gianluigi Buffon ត្រូវ​បាន​គេចាត់ទុក​ជា​គោលដៅ​កំពូលសម្រាប់​តំណែងជា​អ្នក​ចាំ​ទី​ជម្រើស​ទី​១​នៅ​ក្លឹបយក្ស​ព័រទុយហ្គាល់ Porto នៅ​រដូវក្តៅនេះ ប្រសិន​បើ​អ្នក​ចាំទី Iker Casillas បង្ខំចិត្ត​ចូល​និវត្ត​ បន្ទាប់ពី​មាន​បញ្ហា​គាំងបេះដូង​កាល​ពីខែ​ឧសភា។

ក្លឹប Porto ស្ថិតក្នុងចំណោម​ក្លឹប​ដែល​ចាប់អារម្មណ៍ Buffon ខណៈ​ពេល​រង់ចាំ​ដំណឹង​ពី Iker ដែល​ចូលសម្រាក​ព្យាបាល​កាលពីថ្ងៃទី​១​ខែឧសភា​ បន្ទាប់ពីដួលសន្លប់​ អំឡុង​ពេល​ហ្វឹក​ហាត់។

Buffon នៅ​ទំនេរ​ បន្ទាប់ពី​ចាកចេញពី​ក្លឹប PSG កាលពីសប្តាហ៍​មុន។​ កីឡាករ​រូបនេះ​បាន​បង្ហាញមុខ​២៥​លើក​ អំឡុង​រដូវកាល​ដំបូង​និងតែ​មួយ​រដូវកាល​គត់​ជាមួយ​ក្លឹប​យក្ស​បារាំង​នេះ។

 

បើទោះបីជា​នៅពេលនេះ មាន​វ័យ​៤១​ឆ្នាំហើយ​ក៏ដោយ ក៏ប៉ុន្តែនៅ​មាន​ក្លឹបជា​ច្រើនចាប់អារម្មណ៍នឹង​អ្នក​ចាំទី​សញ្ជាតិ​អ៊ីតាលី​រូបនេះ ស្របពេល​កីឡាករ​រូបនេះ​កំពុង​ថ្លឹងថ្លែង​ពី​គោលដៅ​ផ្ទេរបន្ទាប់៕

adverise with khmeread
tiger
Loading ad ...