លោក Ole Gunnar Solskjaer បានសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករដំបូងក្នុងឋាន:ជាអ្នកចាត់ការ

កីឡាករ​ Daniel James បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​លោក​ Ole Gunnar Solskjaer ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ ក្នុងឋានៈលោក​ជា​អ្នក​ចាត់ការ​ក្លឹប​ Man Utd ។

 

ខ្សែបម្រើ​ស្លាបសញ្ជាតិ​វ៉េលរូបនេះ​បាន​ឆ្លងផុត​ការ​ពិនិត្យ​សុខភាព​កាលពី​សប្តាហ៍​មុន ហើយនៅពេលនេះ​ក្លឹប Man Utd បាន​បញ្ជាក់ជាផ្លូវ​ការហើយ។ James បានសម្រេចចិត្ត​ចូល​រួម​ជាមួយ​ក្លឹប Man Utd ​ក្នុង​តម្លៃ​១៥​លានផោន​ និង​បូក​​ទាំង​ប្រាក់​បន្ថែម​៣លាន​ផោន​ទៀត​ពី​ក្លឹប Swansea City ផងដែរ។

 

គ្រូ​បង្វឹក​សញ្ជាតិវ៉េល​ លោក Ryan Giggs បាន​គាំទ្រ​ James ឲ្យ​សាងកេរ្តិ៍ឈ្មោះ​ជាមួយ​ Man Utd បន្ទាប់ពី​កីឡាករ​រូបនេះ​ធ្វើ​បាន​ល្អ​នៅ​ក្របខណ្ឌ Championship នៅ​រដូវកាល​នេះ។

ក្លឹប Monaco ក៏បាន​ដាក់សំណើ​ដែរ ប៉ុន្តែ​យឺតបន្តិច​ហើយ ស្របពេល​ក្លឹប Everton និង​ក្លឹប Leicester City ក៏ចាប់​អារម្មណ៍ចង់បាន​កីឡាករ​រូបនេះ​ផងដែរ ប៉ុន្តែ​​ James ចាប់អារម្មណ៍​​ក្លឹប​​ Man Utd ៕

adverise with khmeread
tiger
Loading ad ...