Kylian Mbappe: ខ្ញុំនឹងនៅលេងបន្តជាមួយក្លឹប PSG នៅរដូវកាលក្រោយទៀត

ក្លឹប Real Madrid ត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករកំពូលៗ​​មួយ​ចំនួន​ ខណៈ​ពេល​លោក Zinedine Zidane រុះរើ​ក្រុម​របស់​លោក​នៅ​ដំណាច់​រដូវកាល​ដ៏ខកចិត្តនេះ​ ស្របពេលដែល​ Kylian Mbappe និង​ Neymar របស់​ក្លឹប PSG គឺជា​កីឡាករ​សំខាន់ពីរ​រូប​ដែលលោកចង់បាន។

ប៉ុន្តែខ្សែ​ប្រយុទ្ធ Mbappe បាន​បញ្ចប់​ការអះអាងនៃការ​ផ្ទេរ​ទៅចូលរួមជាមួយ​ក្លឹប Real Madrid នេះ ដោយ​និយាយថា ខ្លួននឹង​បន្ត​អនាគតជាមួយ​ក្លឹប​យក្ស​បារាំង​នេះ​នៅ​រដូវ​កាល​ក្រោយ​ទៀត។

កាលពី​សប្តាហ៍​មុន មាន​សេចក្តី​រាយការណ៍​ថា Neymar បានប្រាប់​ថា ខ្លួន​មិន​ចង់​ចូល​រួម​ជាមួយ​ក្លឹប Real Madrid ទេ ហើយនៅពេល​នេះ Mbappe ក៏ធ្វើ​ដូច​គ្នានេះ​ដែរ​ ដោយ​អះអាងថា ខ្លួន​មិន​ចង់​ចាកចេញពី​ក្លឹប PSG នៅរដូវកាលនេះទេ។

ថ្លែងទៅកាន់បណ្តាញ​ព័ត៌មាន ក្នុងពេល​បំពេញ​តួនាទី​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​នៅសប្តាហ៍នេះ Mbappe បាននិយាយថា “​នៅពេល​នេះ​មិនមែនជា​ពេលវេលា​ដែលត្រូវ​និយាយពី​កិច្ច​ព្រមព្រៀងផ្ទេរទៅ​ក្លឹប Real Madrid នោះទេ”៕

adverise with khmeread
tiger
Loading ad ...