ម្តាយជនជាតិអាមេរិកសុំតុលាការសន្តោសប្រណីដល់ឪពុក ដែលសម្លាប់កូនបង្កើត៥នាក់

ស្ដ្រីអាមេរិកជាម្ដាយនៃកូនប្រាំនាក់ ដែលត្រូវបានសម្លាប់ដោយឪពុករបស់ពួកគេ បានសុំគណៈវិនិច្ឆ័យឱ្យលើកលែងទោសប្រហារជីវិតដល់គាត់។

Amber Kyzer បានប្រាប់ទៅតុលាការក្នុងរដ្ឋ South Carolina ថា "Tim Jones Jr មិនបានបង្ហាញក្ដីមេត្តាដល់កូនរបស់ខ្ញុំមែន តែកូនៗរបស់ខ្ញុំស្រឡាញ់គាត់ណាស់"។

បុរសជាឪពុកវ័យ ៣៧ ឆ្នាំរូបនេះមានជាប់ទាក់ទងនឹងការសម្លាប់កូនបង្កើតក្នុងខែឧសភា មានអាយុពី ១ ឆ្នាំដល់ ៨ ឆ្នាំ នៅផ្ទះរបស់គាត់នៅជិតទីក្រុង Lexington កាលពីថ្ងៃទី ២៨ សីហា ២០១៤។

ហើយបច្ចុប្បន្នគណៈវិនិច្ឆ័យកំពុងពិចារ​ណាថាគួរតែដាក់ទោសគាត់ប្រហារជីវិត ឬត្រូវដាក់គុកមួយជីវិត៕

adverise with khmeread
tiger
Loading ad ...