សួនកម្សាន្តក្រោមទឹក យកយន្តហោះ Boeing ធ្វើជាជម្រកត្រី ត្រៀមបើកឱ្យសាធារណជនចូលទស្សនា

ឧទ្យានកម្សាន្តក្រោមទឹកដ៏ធំមួយដែលលាតសន្ធឹងប្រវែង ១០០.០០០ ម៉ែត្រការ៉េក្រោមទឹកនៅក្បែរទីក្រុងកោះមួយរបស់បារ៉ែន ហើយថែមទាំងមានដាក់បញ្ចូលជាមួយនឹងយន្តហោះ Boeing 747 លិចទឹកមួយគ្រឿងផងនោះ នឹងត្រូវបើកដំណើរការនៅក្នុងខែសីហាខាងមុខនេះ។ នេះបើយោងតាមប្រទេសក្នុងឈូងសមុទ្រពែក្សមួយនេះបានប្រកាស។

បារ៉ែនសង្ឃឹមថានឹងទាក់ទាញអ្នកចូលចិត្តមុជទឹកទូទាំងសកលលោក ជាមួយនឹងឧទ្យានក្រោមសមុទ្រដ៏ថ្លៃនេះនៅក្បែរទីក្រុង Diyar Al Muharraq ដែលជាទីក្រុងមួយឈរនៅលើកោះសិប្បនិម្មិតចំនួនពីរ។ ដោយត្រូវបានគេចាត់ទុកជាឧទ្យានក្រោមទឹកធំជាងគេរបស់ពិភពលោក រចនាប័ទ្មរបស់វាគឺភាគច្រើនគ្របដណ្តប់ដោយយន្តហោះ។

យន្តហោះ Boeing ប្រវែង ៧០ម៉ែត្រមួយគ្រឿងនេះ គឺជា "យន្តហោះលិចទឹកដ៏ធំបំផុតមិនធ្លាប់មាន"។ នេះបើយោងតាមសម្តីលោក Zayed bin Rashid Al Zayani រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបារ៉ែន។

គម្រោងក្រោមទឹកមួយនេះ គឺជាផលិតផលនៃភាពជាដៃគូរវាង ឧត្តមក្រុមប្រឹក្សាបរិស្ថាន អាជ្ញាធរទេសចរណ៍និងពិព័រណ៍បារ៉ែន (BTEA) និងវិស័យឯកជន។

ឧទ្យានក្រោមទឹកនេះក៏មានរួមបញ្ចូលជាមួយនឹងផ្ទះចម្លងតាមផ្ទះគុជខ្យងរបស់អ្នកជំនួញបារ៉ែនមួយរូប ផ្កាថ្មប៉ប្រះទឹកសិប្បនិម្មិត និងចម្លាក់សិល្បៈផងដែរ។

លោក Al Zayani បាននិយាយកាលពីថ្ងៃចន្ទថា ភ្ញៀវក្នុងស្រុក និងភ្ញៀវទេសចរក្រៅស្រុកនឹងអាចកក់សំបុត្រធ្វើដំណើរតាមរយៈមណ្ឌលមុជទឹកនេះបាននៅខែសីហា ឆ្នាំ២០១៩៕

adverise with khmeread
tiger
Loading ad ...