ភ្លេីងឆេះហាងប្តូរប្រេងម៉ាសុីនម៉ូតូ និងលាងម៉ូតូ នៅសង្កាត់ទួលទំពូង២

      ភ្នំពេញ​ ៖ មានករណីគ្រោះអគ្គិភ័យកេីតឡេីងនៅវេលាម៉ោង ៣និង១៥នាទី រសៀល ថ្ងៃព្រហស្បតិ៍ទី១៣ ខែមិថុនា​ ឆ្នាំ២០១៩ នៅMr.5 ប្តូរប្រេងម៉ាសុីនម៉ូតូ និងលាងម៉ូតូ ស្ថិតតាមបណ្តោយផ្លូវលេខ៤៣០កែងផ្លូវលេខ៣៨០ ក្រុមទី២ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។

​      ប៉ូលិសនិយាយថា​ ម្ចាស់ឈ្មោះលីណា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ។ មូលហេតុកំពុងស្រាវជ្រាវ។  ប្រភេទសំណង់ដែលឆេះ រោងសង់ពីដែកប្រក់ស័ង្កសី ទំហំ ៨ម៉ែត្រគុណនឹង១៤ម៉ែត្រ

ជាកន្លែងប្តូរប្រងម៉ាស៊ីននិងលាងម៉ូតូទំហំ ឆេះអស់ទាំងស្រុង, ឆេះម៉ូតូSUZUKI VIVA ចំនួនមួយគ្រឿង, ឆេះម៉ាសុីនភ្លើងចំនួនមួយគ្រឿង, ឆេះម៉ាសុីនលាងម៉តូចំនួនមួយគ្រឿង, ឆេះប្រេងម៉ាសុីនចំនួន៦កេស, ឆេះធុងកាហ្វេចំនួន១ធុង រួមទាំងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង និងពុំបានបណ្តោយឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

​      ប្រតិបត្តិការនេះបណ្តាលឱ្យ របួសមន្រ្តីការិយាល័យពន្លត់អគ្គិភ័យ២នាក់ រួមមានឈ្មោះ មាស ជេស្តា  ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ នន់ ញ៉ាញ់ ភេទប្រុស អាយុ ៤៣ឆ្នាំ។ 

​    ប៉ូលិសបានបញ្ជូនរថយន្តការិយល័យពន្លត់អគ្គិភ័យចំនួន ១៧គ្រឿង ប្រេីប្រាស់ទឹកអស់ ២៥ឡាន ស្មេីនឹង ១១៧ម៉ែត្រគូប ។រថយន្តជំនួយរួមមានរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង បានប្រើប្រាស់ទឹកអស់១ឡាន  ស្មើនឹង៤ម៉ែត្រគូប,រថយន្តក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់២ឡាន  ស្មេីនឹង ៨ម៉ែត្រគូប,រថយន្តក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ស្មើនឹង១៨ម៉ែត្រគូបនិងរថយន្តក្រុមហ៊ុន OCICទីក្រុងជ្រោយចង្វារចំនួន៦ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ស្មើនឹង២៤ម៉ែត្រគូប ។ពន្លត់ចប់នៅម៉ោង ៤ល្ងាច នាថ្ងៃដដែល៕

adverise with khmeread
tiger
Loading ad ...