adverise with khmeread Top 10 remedies to remove stretch marks 2

របៀប​ប្រើ​ស៊ុត​ស​ដើម្បី​កម្ចាត់​សង្វា​លើ​ក្បាលពោះ​!

    ​ស៊ុត​ស​ផ្ទុក​ដោយ​ជាតិ​ប្រូតេអ៊ីន​ខុសៗ​គ្នា​ចំនួន ៤០ ប្រភេទ​។ ដូច្នេះ លោកអ្នក​អាច​យល់បាន​ហើយ​ថា​ហេតុអ្វី​បានជា​វា​មាន​អត្ថប្រយោជន៍​ចំពោះ​ស្បែក​។ ស៊ុត​ស​ក៏​សម្បូរ​ជាតិ​កូ​ឡា​ជែ​ន និង​វីតាមីន A ផងដែរ ហេតុដូចនេះ​ហើយ​វា​អាច​ព្យាបាល​ស្នាម​ផ្សេង​រាប់ទាំង​សង្វា ឬ​ស្នាម​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព​។ វិធី​ផ្សំ​ឱសថ​ធម្មជាតិ​ចេញពី​ស៊ុត​សគឺ​ងាយស្រួល​ដូចខាងក្រោម​នេះ​។

​    ​- យក​ស៊ុត​ស​ចេញពី​ស៊ុត​លឿង​
​    ​- យក​សម​មក​កូរ​ស៊ុត​ស​
​    ​- លាប​លើ​ស្នាម​សង្វា​
​    ​- ទុកចោល ១៥ នាទី​
​    ​- លាង​ទឹក​

​    ​បន្ទាប់មក​លាប​ផលិតផល​រក្សា​សំណើម​ស្បែក ឬ​ប្រេង​អូ​លីវ បន្ទាប់ពី​លោកអ្នក​ជូត​តំបន់​កើត​សង្វា​ឱ្យ​ស្ងួត​រួចហើយនោះ​។ ធ្វើ​វា​រាល់ថ្ងៃ​ពេលណា​ក៏បាន លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​ស្នាម​សង្វា និង​ស្នាម​រលាក​បាត់​ទៅវិញ​មិនយូរ​នោះឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់