1

រមណីយដ្ឋាន​បឹង​ទឹកប្រៃ​លី​គូលី​គូ​ឋាន​មនោ​រម្យ​របស់​ហ្វ៊ី​ជី​

    ​ពួក​អ្នកទេសចរ​បាន​សម្រុក​មក​ប្រជុំ​កោះ ម៉ា​ម៉ា​នូ​កា (Mamanuca Islands) របស់​ហ្វ៊ី​ជី ចាប់តាំងពី​យន្តហោះ​ដឹក​អ្នកដំណើរ​បានចាប់ផ្តើម​ចុះចត​ដំបូងបង្អស់​នៅ​អាកាសយានដ្ឋាន​លើ​កោះ វី​ទី ឡេ​វូ (Viti Levu) ក្បែរ​នេះ​ក្នុង​ទសវត្សរ៍ ១៩៦០​។ អមដោយ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត (​ភាពយន្ត Castaway ដ៏​ល្បី​បាន​ថត​នៅទីនេះ​) ប្រជុំ​កោះ​ម៉ា​ម៉ា​នូ​កា​មាន​អាកាសធាតុ​ស្ងួត​បំផុត​នៅ​ហ្វ៊ី​ជី​។ រមណីយដ្ឋាន​ដំបូងបង្អស់​របស់​ប្រជុំ​កោះ​ម៉ា​ម៉ា​នូ​កា​ពុំ​សូវ​មានការ​ចាប់អារម្មណ៍​ទេ​អំឡុង​ទសវត្សរ៍ ១៩៩០ និង ដើមឆ្នាំ ២០០០ ដោយសារតែ​វត្តមាន​សណ្ឋាគារ​ប្រណីតៗ ដែល​បាន​សាងសង់ឡើង​នៅ​ទីកន្លែង​ផ្សេងៗ​លើ​ប្រជុំ​កោះ​នេះ​។ ប៉ុន្តែ​ភាពលេច​ធ្លោ​បាន​វិលត្រឡប់​មករក​ប្រជុំ​កោះ​នេះ​វិញ​នៅពេល​រមណីយដ្ឋាន​បឹង​ទឹកប្រៃ​លី​គូលី​គូ ឬ Likuliku Lagoon Resort បាន​បើក​ក្នុង​ឆ្នាំ ២០០៧ ដោយ​ពាំ​នាំមក​នូវផ្ទះ​បង់​ហ្គា​ឡូ​បណ្តែត​ទឹក​ដ៏​រ៉ូ​មែន​ទិ​ក​លើកដំបូង​មកកាន់​ប្រទេស​នេះ​។

​    ​មាន​ទីតាំង​ស្ថិត​ក្បែរ​ឆកសមុទ្រ​រាង​ចំណិត​ព្រះ​ចន្ទ​នៅ​ចុង​ភាគ​ខាងជើង​កោះ​សម្បូរ​កូនភ្នំ​ឈ្មោះ ម៉ា​ឡូ​ឡូ (Malolo Island) ជា​កោះធំ​បំផុត​ក្នុង​ប្រជុំ​កោះ​ម៉ា​ម៉ា​នូ​កា រមណីយដ្ឋាន​បឹង​ទឹកប្រៃ​លី​គូលី​គូ​គឺជា​គម្រោង​សត្វ​ចិញ្ចឹម​មួយ​របស់​គ្រួសារ​ត្រកូល Whitten ដែល​បាន​កាន់កាប់​រមណីយដ្ឋាន Malolo Island Fiji ជា​យូរ​មកហើយ ដោយ​វា​ជា​រមណីយដ្ឋាន​ដែល​សក្តិសម​បំផុត​សម្រាប់​គ្រួសារ​ទាំងឡាយ​មក​កម្សាន្ត​។ រចនាបថ​ពិតៗ​របស់​ហ្វ៊ី​ជី​អាច​មើលឃើញ​ក្នុង​គ្រប់​អ្វីៗ​ទាំងអស់ រាប់​ចាប់ពី​គ្រឿងសង្ហារិម​របស់​រមណី​យ​ដ្ឋា​ន​លី​គូលី​គូ ដែល​ឆ្លាក់​ចេញពី​ឈើ​ប្រណីត​ក្នុងស្រុក រហូតដល់​ក្រណាត់​ផលិត​ដោយ​ដៃ​ផ្ទាល់​ហៅថា Masi​។     

​    ​ភោជនីយដ្ឋាន​របស់រ​មណី​យ​ដ្ឋា​ន​នេះ​មាន​បម្រើ​ជូន​នូវ​ស្រា​ក្រឡុក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ល្អ​ដាច់​គេ និង​ស្ថិតនៅ​ជាន់​ទី​ពីរ​នៃ​អគារ​ប្រក់​ស្បូវ​ដ៏​ធំ​មួយ ដែល​មើលឃើញ​ដល់​បឹង​ទឹកប្រៃ​ដ៏​ខៀវស្រងាត់ ហើយ​អាច​ចេញ​ត្រង់​ទៅដល់​អាង​ហែល​ទឹក​ខាងក្រៅ​ដ៏​ធំ​មួយ​តែម្តង​។ ផ្ទះ​បង់​ហ្គា​ឡូ​ដ៏​ធំ​ទូលាយ​ចំនួន ៩ ខ្នង ក្នុងចំណោម ១០ ខ្នង​ត្រូវបាន​សង់​ឡើង​នៅក្បែរ​ជ្រោយ​ថ្ម​ប៉ះ​ប្រះ​ទឹក និង​មាន​ផែ​កម្សាន្ត​ឯកជន​មួយ ដែល​ភ្ញៀវ​អាច​ចូល​ទៅដល់​បឹង​ទឹកប្រៃ និង​អាច​ទៅដល់​តំបន់​ទឹក​ជ្រៅ​បាន​គ្រប់​កាលៈទេសៈ​នៃ​លំនាច​ទឹក​។ នៅលើ​ដីគោក ផ្ទះ​បង់​ហ្គា​ឡូ​ចំនួន ២៦ ផ្សេងទៀត​បាន​តម្រៀបជួរ​គ្នា​ត្រៀបត្រា​នៅតាម​មាត់​ឆ្នេរ​។ ផ្ទះ​បង់​ហ្គា​ឡូ​ទាំងអស់​គឺមាន​ទំហំ​ធំ និង​មាន​ខ្យល់​បក់​យ៉ាង​ត្រជាក់ ហើយ​ផ្ទះ​បង់​ហ្គា​ឡូ​មួយចំនួន​តូច​គឺមាន​អាង​ហែល​ទឹកតូច​ភ្ជាប់​ជាមួយ​ផងដែរ​៕

   
ព័ត៌មាន​បន្ថែម​៖
- ទីកន្លែង​: ២៥ គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង Nadi លើ​កោះ Viti Levu​។
- រមណីយដ្ឋាន​បឹង​ទឹកប្រៃ​លី​គូលី​គូ (Likuliku Lagoon Resort): ទូរស័ព្ទ 679/672-0978; www.likulikulagoon.com​។ តម្លៃ​: ៧៧៥ ដុល្លារ បូក​ទាំង​សេវាកម្ម​ផ្សេងៗ​ទាំងអស់​។  
- សណ្ឋាគារ Malolo Island Fiji: ទូរស័ព្ទ 679/666-9192; www.maloloisland.com​។ តម្លៃ​: ចាប់ពី ៣២០ ដុល្លារ​។
- ពេលវេលា​ល្អ​បំផុត​: ខែឧសភា​-​កញ្ញា នៅពេល​អាកាសធាតុ​មាន​លក្ខណៈ​ស្ងួត​បំផុត​។​

អ្នកនឹងចូលចិត្ត

មតិយោបល់