ស្ត្រីម្នាក់ដែលវាយដំចៅប្រុសអាយុ១៨ខែនឹងអំបោសត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួន

រតនគីរី ៖​ ស្ត្រីម្នាក់ដែលវាយដំចៅប្រុស អាយុ១៨ខែនឹងអំបោសត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួនកាលពីថ្ងៃទី១៣មិថុនាឆ្នាំ២០១៩​ នៅចំណុចកាដ្ឋានទី៤ ក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតក្នុងភូមិទី៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំបន្ទាប់ពីបានប្រេីហិង្សាខ្លាំងៗ​  កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងែទី១០ ខែមិថុនា ឆ្នាំ២០១៩ ។

មន្ត្រីអាវុធហត្ថនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណស្ត្រីដែលបង្កហិង្សាលេីចៅបង្កេីតរបស់ខ្លួននៅឡេីយ​ បេីទោះបីរូបភាពវីដេអូ​ វាយធ្វេីបាបចៅត្រូវបានគេបង្ហោះនិងស៊ែរផ្អេីលពេញបណ្តាញសង្គមហ្វេសប៊ុក​ ។ 

បច្ចុប្បន្ន ជនសង្ស័យជាជីដូនត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគីរី ចាត់ការតាម នីតិវិធីច្បាប់ ៕

adverise with khmeread