adverise with khmeread Untitled 1

ភេសជ្ជៈ​ទិព្វ​នេះ​អាច​ព្យាបាល​សន្លាក់​ដៃជើង បំបាត់​ការឈឺចាប់ និង​ការ​ក្រហាយ​ក្នុង​ដៃជើង​

    ​ការ​ផ្សំ​គ្រឿង​ធម្មជាតិ​មក​ធ្វើជា​ឱសថ​សព្វថ្ងៃ​កំពុងមាន​ការពេញនិយម​ចំពោះ​មនុស្ស​ជាច្រើន​ដែល​កើត​ជំងឺ​ផ្សេងៗ​។ ការសិក្សា​ជាច្រើន​បាន​រកឃើញថា​ការទទួល​ទាន​អាហារ​មួយចំនួន​ជួយ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ផ្សេងៗ​ក៏ដូចជា​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកជំងឺ​ផងដែរ​។ ជំងឺ​រលាក​សន្លាក់​ដៃជើង​គឺជា​ជំងឺ​ទូទៅ​មួយ​ដែល​អាច​ព្យាបាល​ជាមួយនឹង​អាហារ​ធម្មជាតិ និង​គ្រឿ​ផ្សំ​ធម្មជាតិ​ដូចជា​មើម​មៀត​ជាដើម​។

​    ​រមៀត​គឺជា​អ្នកប្រឆាំង​រលាក​ក្រហាយ​បែប​ធម្មជាតិ ដែល​គេ​ប្រើ​ទូទៅ​សម្រាប់​ជំងឺ​ក្រិន​ថង់​ប្រមាត់ ជំងឺ​រលាក​ពោះវៀន និង​ជំងឺ​រលាក​សន្លាក់​ដៃជើង​។ ដើម្បីឱ្យ​រមៀត​មាន​ប្រសិទ្ធភាព លោកអ្នក​ត្រូវមាន​គ្រឿងផ្សំ​មួយចំនួន​អម​វា​ដូចខាងក្រោម​៖

​    ​- មើម​រមៀត​ប្រវែង ៤ ទៅ ៥ អ៊ី​ញ​


​    ​- មើម​ខ្មី​ប្រវែង ២ ទៅ ៣ អ៊ី​ញ​


​    ​- ក្រូច ១ ផ្លែ (​ចិត​សំបក​ចេញ​)


​    ​- ក្រូ​ឆ្មា ២ គ្រាប់ (​ចិត​សំបក​ចេញ​)


​    ​- ត្រសក់ ១ ផ្លែ​


​    ​- ការ៉ុត ៥


​    ​- ម្សៅ​ដើម​ដង្កៀបក្តាម ១ ស្លាបព្រា​បាយ​


​    ​- ម្ទេស​ហុយ ១/៤ នៃ​ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​
​    ​កិន​ខ្ញី ការ៉ុត រមៀត ក្រូច ក្រូចឆ្មា និង​ត្រសក់​ក្នុង​ម៉ាស៊ីន​កិន​ទឹក​ផ្លែឈើ​ដើម្បី​យក​ទឹក​របស់​វា​។ បន្ទាប់មក ដាក់​ម្ទេស​ហុយ និង​ម្សៅ​ដើម​ដង្កៀបក្តាម​ចូល (​ដាក់​ម្សៅ​ក៏បាន ឬ​ដាក់​ដើម​ដង្កៀបក្តាម​ស្រស់​ក៏បាន​)​។ បន្ត​កិន​ក្នុង​ម៉ាស៊ីន​ក្រឡុក​រហូត​ទាល់តែ​វា​ចូលគ្នា​សព្វ​។ ចាក់​ដាក់​កែវ រួច​ទទួលទាន​ជាការ​ស្រេច​។

​      * អត្ថប្រយោជន៍​
​    ​- រលាក​សន្លាក់​បាន​ថយចុះ​
​    ​- មាន​កម្លាំង​
​    ​- ស្រក​ទម្ងន់​
​    ​- ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ជាច្រើន​ទៀត​
​    ​- ងាយស្រួល​ធ្វើ​ប្រចាំថ្ងៃ​

​    ​ផ្សំ​វា​ផឹក​រាល់ថ្ងៃ លោក​អ្នកនឹង​សង្កេតឃើញ​បាត់​ឈឺសន្លាក់ និង​បាត់​ការឈឺចាប់​ក្រ​ហុ​ល​ក្រហាយ​ក្នុង​ដៃជើង​តទៅទៀត​ជាមិនខាន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់