adverise with khmeread 321e79cc00000578 0 image a 68 1457788069937

ហួសចិត្ត​! ក្មេង​ជំទង់​ពេញកម្លាំង​ម្នាក់​ចាប់រំលោភ​តា​អាយុ​ខ្ទង់ ៥០ នៅ​ទីក្រុង Manchester

    ​បុរស​ជំទង់​ម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​រូបគេ​បាន​ចាប់រំលោភ​លោកតា​ម្នា​ក់នៅ​បន្ទប់ទឹក​នៃ​ផ្សារ​ទំនើប​មួយ​នៅ Manchester​។​

​    ​ប៉ូលិស​ត្រូវបាន​គេ​តេ​ហៅ​ភ្លាមៗ​បន្ទាប់ពី​ម៉ោង​១១​និង​៣០​នាទី​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ការទទួល​សេចក្ដីរាយការណ៍​ថា​មានការ​វាយប្រហារ​នៅក្នុង​បង្គន់​នៅក្នុង​ផ្សារ​ទំនើប Arnale Centre​។​

​    ​គេ​បានដឹងថា បុរស​ចំណាស់​ម្នាក់នេះ​បាន​រអ៊ូ​ប្រាប់ថា គាត់​ត្រូវបាន​គេ​ចាប់រំលោភ​នៅ​បន្ទប់ទឹក​ក្នុង​ផ្សារ​ទំនើប ខណៈ​កំពុងមាន​អតិថិជន​ចេញចូល​មមាញឹក​ខ្លាំង​។​

​    ​យោងទៅលើ​របាយការណ៍ ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ដោយ​បុគ្គលិក​សន្តិសុខ ដែល​បាន​ជួយ​គាត់​រហូត​ប៉ូលិស​មកដល់​កន្លែងកើតហេតុ​។​

​    ​បុរស​វ័យ​១៩​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចាប់រំលោភ​និង​ត្រូវបាន​យកទៅ​ឃុំខ្លួន​ប៉ុស្តិ៍​ប៉ូលិស ជា​កន្លែង​ដែល​គាត់​កំពុង​ត្រូវបាន​សួរចម្លើយ​ដោយ​ប៉ូលិស​ស៊ើបអង្កេត​៕

ប្រភព៖ ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់