Man Utdកាន់តែមានទំនុកចិត្តសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ Sean Longstaff ក្នុងតម្លៃ២៥លានផោន

          ក្លឹប Man Utd​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ឡើង ក្នុង​ការ​នាំយក​ខ្សែបម្រើ Sean Longstaff។

Sean បាន​ក្លាយ​ជា​គោលដៅ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​ក្លឹប​ ManUtdនៅមុន​រដូវកាល​ទិញដូរ​រដូវក្តៅ បន្ទាប់ពី​ធ្វើ​បាន​ល្អ​ អំឡុង​បង្ហាញមុខ​នៅ​រដូវ​កាល​ដំបូង​របស់ខ្លួន​ជាមួយ​ក្លឹប Newcastle កាលពី​រដូវកាល​មុន។

          ខ្សែបម្រើវ័យ​២១​ឆ្នាំ​របស់​ក្លឹប Newcastle រូបនេះបាន​ក្លាយ​ជាគោលដៅ​ផ្ទេរ​កំពូល​នៅ​រដូ​វក្តៅ​សម្រាប់​គ្រូបង្វឹកOle Gunnar Solskjaer។

លោក Solskjear ចង់​បាន Sean​ បន្ទាប់ពី​ពួកគេ​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរកីឡាករ​យុវជនឆ្នើម Daniel James ពីក្លឹប Swansea។

          នៅពេលសួរនាំ​អំពី​ចំណាប់អារម្មណ៍​របស់​ Man Utdកីឡាកររូបនេះបាន​ឆ្លើយ​តបថា “​វានឹង​បង្ហាញថា ខ្ញុំ​បាន​បោះជំហាន​ដល់ណាហើយ”៕

adverise with khmeread
tiger
Loading ad ...