adverise with khmeread F2015599 0022 431c 880e 5d8acae09b95

បើករថយន្ត​លឿន​បុក​ម៉ូតូ​ស្លាប់​ម្នាក់​រួច​បន្ត​បុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ថែមទៀត​

    ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​រថយន្ត Mini cooper បើក​ក្នុង​ល្បឿន​លឿន​បុក​ម៉ូតូ​ពេញទំហឹង ហើយ​រថយន្ត​បង្ក​បាន​បុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ទៀត​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៣១៧ កែង​ផ្លូវ​លេខ​៥៥៦ ស្ថិតក្នុង​សង្កាត់​បឹងកក​ទី​២ ខណ្ឌទួលគោក។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត ម៉ាក Mini cooper ពណ៍​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 2U-0688 បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៥៦ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន។​

    ពេលមកដល់​ចំណុច​ផ្លូវបំបែក​ជា​៤​មិន​បន្ថយល្បឿន បាន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៦ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2FM-4842 ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​ប៉ើង​ប្រមាណ​ជិត​១០​ម៉ែត្រ ចំណែក​យុវជន​ជា​ម្ចាស់​ម៉ូតូ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ។​

   ​​ បន្ទាប់ពី​បង្កហេតុ​រថយន្ត​បង្ក​មិនបាន​ឈប់​នោះទេ បន្ថែម​ល្បឿន​បំណង​គេចខ្លួន ក៏បាន​បុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រដែ​លបើក​ទិសដៅ​បញ្ច្រាស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ ហើយ​អ្នកបើករថយន្ត​បង្ក​គេចខ្លួនបាត់​បន្សល់ទុក​តែ​រថយន្ត។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​ទាំង​២​គ្រឿង និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់។ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់