ប្រពន្ធរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលត្រូវតុលាការកាត់ទោសពីបទប្រើលុយរដ្ឋទៅលើថ្លៃម្ហូបអាហារផ្ទាល់ខ្លួន

តុលាការអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានផ្តន្ទាទោសភរិយារបស់នាយករដ្ឋមន្រ្តី Benjamin Netanyahu ពីបទបន្លំយកមូលនិធិរដ្ឋសម្រាប់ចាយវាយលើថ្លៃអាហារ នៅក្រោមការសារភាពទោស ដែលជួយទម្លាក់បន្ទុកចោទប្រកាន់ធ្ងន់ធ្ងរ។

ខណៈសេចក្តីសម្រេចនេះមិនធ្វើឡើងឱ្យល្បីជាសាធារណៈ បញ្ហាផ្លូវច្បាប់របស់គ្រួសារលោក Benjamin Netanyahu គឺនៅមិនទាន់ចប់ទេ។ នាយករដ្ឋមន្ត្រីជើងចាស់រូបនេះនឹងប្រឈមមុខនឹងការចោទប្រកាន់ចំពោះការស៊ីសំណូកការលួចបន្លំនិងការរំលោភសេចក្តីទុកចិត្តនៅប៉ុន្មានខែខាងមុខនេះ។

នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលត្រូវបានអនុម័តដោយចៅក្រម Avital Chen នៅតុលាការក្រុងហ្ស៊េរុយសាឡិម លោកស្រី Sara Netanyahu អាយុ៦០ឆ្នាំ ត្រូវបានរកឃើញថាមានកំហុសក្នុងការប្រើប្រាស់ខុសនូវខ្ទង់គណនេយ្យរបស់រដ្ឋាភិបាលដើម្បីចំណាយហួសពីដែនកំណត់។

លោកស្រីត្រូវបានពិន័យជាប្រាក់ចំនួន ១០.០០០ Shekel (២.៨០០ ដុល្លារ) ហើយត្រូវបានបញ្ជាឱ្យបង់ប្រាក់សំណងបន្ថែមចំនួន ៤៥.០០០ Shekel (១២.៤៩៧ ដុល្លារ)។ ទោះបីជាស្វាមីរបស់លោកស្រីជាមហាសេដ្ឋីក៏ដោយ ក៏ប៉ុន្តែលោកស្រីបានស្នើសុំបង់បណ្តាក់ ហើយចៅក្រមបានអនុញ្ញាតឱ្យលោកស្រីបង់ប្រាក់ប្រចាំខែចាប់ពីខែកញ្ញា។

លោក Avital បានឱ្យដឹងក្នុងសាកក្រមថា "កិច្ចព្រមព្រៀងដែលសម្រេចរវាងភាគីទាំងអស់គឺអាចទទួលយកបាន ហើយឆ្លុះបញ្ចាំងនូវអំពើនិងភាពធ្ងន់ធ្ងរនៃបទល្មើសនៅលើកម្រិតព្រហ្មទណ្ឌ"៕

adverise with khmeread
tiger
Loading ad ...