មេដឹកនាំហុងកុងសុំទោសប្រជាជន និងយល់ព្រមដោះលែងមេដឹកនាំប្រឆាំង បន្ទាប់ពីមនុស្ស២លាននាក់ចេញតវ៉ាច្បាប់បត្យាប័ន

ពលរដ្ឋហុងកុងបានដើរដង្ហែរក្បួនអស់រយៈពេលជាច្រើនម៉ោងនៅក្នុងការតវ៉ាដ៏ធំមួយ ដែលបានទទួលការសុំទោសពីមេដឹកនាំទីក្រុងសម្រាប់ការដោះស្រាយរបស់លោកស្រីលើច្បាប់បត្យាប័ន ដែលបានបង្កការភ័យខ្លាចនៃការពង្រីកការគ្រប់គ្រងពីទីក្រុងប៉េកាំងនៅក្នុងអតីតអាណានិគមអង់គ្លេសមួយនេះ។

អ្នករៀបចំការតវ៉ាបានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋ ២ លាននាក់នៅក្នុងចំណោមប្រជាជន ៧ លាននាក់របស់ទីក្រុង នាំគ្នាចេញមកធ្វើបាតុកម្ម ខណៈដែលប៉ូលិសបាននិយាយថាមនុស្ស ៣៣៨.០០០ នាក់ត្រូវបានគេរាប់នៅលើផ្លូវសម្រាប់ការតវ៉ា អំឡុងពេលនៃការហែក្បួនតវ៉ាដ៏ធំនេះ។

បាតុកម្មក្នុងសប្តាហ៍នេះបាននាំឱ្យមនុស្សប្រមាណ ១ លាននាក់ បង្ហាញការព្រួយបារម្ភអំពីទំនាក់ទំនងរបស់ហុងកុងជាមួយចិនដីគោកនៅក្នុងការធ្វើតេស្តដ៏តឹងតែងមួយនៃស្ថានភាពពិសេសរបស់ដែនដីមួយនេះ ចាប់តាំងពីក្រុងប៉េកាំងបានគ្រប់គ្រងវាក្នុងឆ្នាំ ១៩៩៧។

បន្ទាប់ពីស្បៃរាត្រីចូលមកដល់ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅខាងក្រៅស្នាក់ការកណ្តាលរបស់ប៉ូលិស និងការិយាល័យប្រតិបត្តិរបស់លោកស្រី Carrie Lam ។ កាលពីថ្ងៃសៅរ៍ លោកស្រី Lam បានផ្អាកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្ខំឱ្យអនុម័តច្បាប់បត្យាប័ន ដែលអាចឱ្យជនសង្ស័យខ្លះត្រូវបញ្ជូនទៅកាត់ទោសនៅចិនដីគោក។

ចំណាត់ការនេះមិនបានធ្វើឱ្យមានការស្ងប់ចិត្តក្នុងចំណោមប្រជាជនទេ ដោយបណ្ដាលឱ្យអ្នករស់នៅហុងកុងខឹងសម្បារនឹងផែនការនេះ ដែលគេមើលឃើញថាវាជាជំហានមួយក្នុងចំណោមជំហានជាច្រើនដែលដកសេរីភាពរបស់ហុងកុង និងស្វ័យភាពស្របច្បាប់របស់ខ្លួន។

មេដឹកនាំប្រឆាំងនៃចលនាឆត្រកាលពីឆ្នាំ ២០១៤ លោក Joshua Wong ក៏នឹងត្រូវដោះលែងឱ្យមានសេរីភាពនៅថ្ងៃចន្ទនេះផងដែរ៕

adverise with khmeread