ឃាតករជាប្ដីដែលកាប់សម្លាប់ប្រពន្ធខ្លួនឯងត្រូវបានប៉ូលិសខេត្តត្បូងឃ្មុំបញ្ជូនទៅតុលាការ

ត្បូងឃ្មុំ​ ៖ ជនសង្សយ័ជាប្ដីដែលកាប់សម្លាប់ប្រពន្ធខ្លួនឯងត្រូវបានប៉ូលិសខេត្តត្បូងឃ្មុំបញ្ជូនទៅតុលាការនាថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០១៩បន្ទាប់ពីលោកលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការប៉ូលិសខេត្តត្បូងឃ្មុំបញ្ជាឱ្យចាប់ខ្លួនបាន​ ក្រោយពីសម្លាប់ប្រពន្ធហេីយរត់គេចខ្លួន។ 

គួររំលឹកថា  មានករណីឃាតកម្ម បង្កឡើងដោយជនល្មើសជាប្តី  បានយកកាំបិតកាប់ប្រពន្ធជាច្រើនកាំបិតបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុដោយមូលហេតុកេីតរោគប្រចណ្ឌ​ បង្កការភ្ញាក់ផ្អេីលនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាប្រហែលម៉ោង ១និង៣០នាទីរសៀល នៅចំណុចមុខស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុក-ខេត្តត្បូងឃ្មុំ ។ 

ប៉ូលិសនិយាយថា​ ជនល្មើសជាប្តី ឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំបានរត់គេចខ្លួនបាត់​ បន្ទាប់ពីបានយកកាំបិត កាប់ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ ឆ្នាំជាច្រើនកាំបិតបណ្តាលឱ្យស្លាប់​ ។ ពួកគេស្នាក់នៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុក-ខេត្តត្បូងឃ្មុំ ។ 

តាមការអះអាងរបស់ឪពុកជនរងគ្រោះបានឱ្យដឹងថា ប្តីប្រពន្ធខាងលើ ក្នុងមួយរយៈកាលក្រោយនេះតែងតែមានជម្លោះពាក្យសម្ដីជាមួយគ្នាជាញឹកញាប់ ហើយប្រពន្ធក៏បានចុះចេញពីឪពុកម្តាយខាងប្រុស (ដែលនៅជិតគ្នា) មករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន ។ លុះដល់រសៀលថ្ងៃនេះ ប្តីបានទៅរករឿងប្រពន្ធ និងបង្កជម្លោះរហូតឈានដល់ការដេញកាប់បណ្តាលឱ្យស្លាប់។  មូលហេតុនៃជម្លោះបណ្តាលមកពីការប្រចណ្ឌ ។

បន្ទាប់ពីធ្វើសកម្មភាពជនល្មើសបានរត់គេចខ្លួនបាត់ ហេីយកម្លាំងសមត្ថកិច្ចបានស្វែងរកចាប់ខ្លួននៅថ្ងៃបន្ទាប់​ មកផ្តន្ទាទោសតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab