ឃាត់ខ្លួនចិន៥នាក់តាមដីកាចាប់ខ្លួននិវេត្តក្រហមរបស់ប្រទេសចិនពីបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍

ភ្នំពេញ ៖​ ប៉ូលិសខណ្ឌសែនសុខ បានសហកាជាមួយកម្លាំងប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងមានការសម្របស្រួលពីលោក ខាំ សុផារី ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិន៥នាក់តាមដីកាចាប់ខ្លួន(និវេត្តក្រហម) របស់ប្រទេសចិនពីបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ជនជាតិចិននៅថ្ងៃទី ១៦មិថុនាឆ្នាំ២០១៩វេលាម៉ោង២និង១៥នាទីរសៀល នៅចំណុចក្នុងសណ្ឋាគារ ស៊ឹង ចូវ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែ​នសុខ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យទាំង៥នាក់រួមមាន​ ១-GUO QIUFENG ភេទស្រី កាន់លិខិតឆ្លងដែនលេខ EB3189650 ,២-SU LINGLING ភេទស្រី កាន់លិខិតឆ្លងដែនលេខ EC8010427 , ៣-WANG XUETIMG ភេទស្រី កាន់លិខិតឆ្លងដែនលេខ EB8466072 ,៤-KE CHENYANG ភេទប្រុស កាន់លិខិតឆ្លងដែនលេខ EB0195028 និង ៥-HUANG FEILONG  ភេទប្រុស កាន់លិខិតឆ្លងដែនលេខ E74194899 ។

បច្ចុប្បន្នជនជាតិចិនទាំង៥នាក់ ត្រូវបានកម្លាំងប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នាំយកទៅធ្វើការសាកសួរបន្ថែម​ និងអនុវត្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...