ម៉ូតូ និងម៉ូតូបុកគ្នាស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់នៅ ស្រុកព្រៃនប់

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកប៉ះគ្នា កាលពីម៉ោងជាង៧យប់ ថ្ងៃទី១៦មិថុនាឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រលេខ ១៨១-១៨២ នៅឃុំសំរុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ​ បណ្តាលឱ្យស្លាប់២នាក់និងរបួសធ្ងន់ម្នាក់។ 

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កឡេីង រវាងម៉ូតូ១គ្រឿងម៉ាក ហុងដា ពណ៌ខ្មៅពាក់ស្លាកលេខ កំពត ១L-៥២០៦ ទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ ។ លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូបានរេចង្កូតទៅឆ្វេងដៃទៅបុកម៉ូតូ០១គ្រឿងម៉ាក ហុងដា គ្មានស្លាកលេខពណ៌ខ្មៅ  ក្នុងទិសដៅបញ្ច្រាសទិសគ្នា។ 

សមត្ថកិច្ចបន្តថា​  គ្រោះថ្នាក់នេះបណ្តាលឱ្យ១. អ្នកបើកបរ ម៉ូតូហុងដា ស្លាកលេខ ១L ៥២០៦ ឈ្មោះ គឹម សារិន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ,២.ឈ្មោះ គង់ ក្លូត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  អ្នកបើកបរម៉ូតូហុងដាគ្មានស្លាកលេខ  រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យរាជធានីភ្នំពេញនិង៣. ឈ្មោះចាន់ សុភ័ក្រ្ត ភេទស្រី  អាយុ ២៦ឆ្នាំ រស់នៅភូមិផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នករួមដំណើរពីក្រោយម៉ូតូម៉ាកហុងដា គ្មានស្លាកលេខ  ស្លាប់នៅនឹងកន្លែង។

បច្ចុប្បន្នវត្ថុតាងត្រូវបានប៉ូលិសស្រុកព្រៃនប់យកទៅរក្សាទុកដើម្បីដោះស្រាយបន្តតាមជំនាញ​ ។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពណី​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab