បុរសនៅរដ្ឋផ្លរីដានឹកស្មានថាទិញបានវីឡាតម្លៃ ៩ម៉ឺនដុល្លារដេញថ្លៃតាមអនឡាញ បែរជាជាក់ស្តែងទិញបានដីស្មៅមួយក្រវិចតម្លៃត្រឹម៥០ដុល្លារទៅវិញ

បុរសមកពីរដ្ឋផ្លរីដាមួយរូបបានគិតថា គាត់នឹងមានលាភធំក្នុងការប្រជែងមួយ ពេលដែលគាត់បានដេញថ្លៃទៅលើផ្ទះវីឡាតម្លៃ ៩.១០០ដុល្លារមួយខ្នង នៅក្នុងការដេញថ្លៃអនឡាញមួយ ប៉ុន្តែចុងបញ្ចប់បានត្រឹមទិញស្មៅមួយកណ្តុបនៅក្នុងចន្លោះផ្ទះពីរខ្នង ហើយមន្រ្តីដាក់ដេញថ្លៃនិយាយថា មិនមានអ្វីដែលគាត់អាចធ្វើបាននោះទេអំពីការទាមទារសំណងមកវិញ។

លោក Kerville Holness នឹកស្មានថា គាត់បានជាវនូវវីឡាក្នុងតំបន់ Tamarac រដ្ឋផ្លរីដា តម្លៃ ១៧៧.០០០ដុល្លារ អំឡុងការលក់ដេញថ្លៃលើបណ្តាញអចលនទ្រព្យក្នុងតំបន់ Broward ។

ប៉ុន្តែវាជារឿងមិននឹកស្មានដល់ជំនួសមកវិញ ដែលគាត់បានទិញស្មៅទទឹង ៣សង់ទីម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ នៅផ្លូវ Northwest 100th Way ក្នុងតំបន់ Spring Lake ដែលបំណែកនៃដីមួយដុំនេះមានតម្លៃត្រឹម ៥០ដុល្លារប៉ុណ្ណោះ។

លោក Holness បានប្រាប់ទៅវេបសាយ Sun Sentinel ថា "វាគឺជាការបោកប្រាស់។​ មិនមានការកំណត់បង្គោលដើម្បីបង្ហាញថា វាគ្រាន់តែជាបន្ទាត់មួយដែលឆ្លងកាត់ (ផ្ទះល្វែងពីរបន្ទប់) ទេ ទោះបីជាពួកគេមានឧបករណ៍ដើម្បីបង្ហាញរឿងទាំងនោះក៏ដោយ។ គាត់បានបន្ថែមថា "ប្រសិនបើខ្ញុំចេះចងគំនុំ ខ្ញុំអាចកាត់ទម្លុះចូលជញ្ជាំងហ្គារ៉ាស់ និងផ្ទះនោះដើម្បីយកដីជាកម្មសិទ្ធរបស់ខ្ញុំ ប៉ុន្តែវានឹងមានប្រយោជន៍អ្វីចំពោះខ្ញុំ?"។

គាត់និយាយថារូបភាពវាយតម្លៃអចលនទ្រព្យនេះ ត្រូវបានផ្សាភ្ជាប់ទៅនឹងវេបសាយដេញថ្លៃ ដែលបង្ហាញថាវីឡាមួយនេះគឺជាវត្ថុដែលត្រូវដាក់ដេញថ្លៃ។ ប៉ុន្តែវេបសាយវាយតម្លៃមួយនេះ និងព័ត៌មាននៅលើទីតាំងពន្ធរបស់តំបន់ខាងលើនិយាយថា អចលនទ្រព្យនេះ មិនមានតម្លៃទេ ហើយដីដែលត្រូវដេញថ្លៃនោះគឺត្រឹមជាដីប្រវែង ៣០ម៉ែត្រ និងទទឹង ៣សង់ទីម៉ែត្រប៉ុណ្ណោះ។ បច្ចុប្បន្នមន្រ្តីអាមេរិកកំពុងព្រមានអ្នកចូលរួមដេញថ្លៃត្រូវប្រយ័ត្នចំពោះការដេញថ្លៃលើអចលនទ្រព្យ៕


 

adverise with khmeread
tiger
Loading ad ...