អាហារខ្លាញ់ទាំងនេះនឹកស្មានថាអាក្រក់ចំពោះរាងកាយ តែវាជំនួយដល់សុខភាពមិននឹកស្មានដល់!

ខ្លាញ់គឺជាផ្នែកមួយនៃសារធាតុចិញ្ចឹម រួមជាមួយសារធាតុកាបូនអ៊ីដ្រាតនិងប្រូតេអ៊ីន។ ដូចកាបូនអ៊ីដ្រាតដែរ ខ្លាញ់ក៏ដើរតួនាទីបង្កើនថាមពល ដែលមនុស្សត្រូវការចាំបាច់ដើម្បីអនុវត្តសកម្មភាពរស់នៅប្រចាំថ្ងៃដែរ។ បើគ្មានខ្លាញ់និងកាបូនអ៊ីដ្រាតទេ រាងកាយនឹងងាកទៅរកប្រូតេអ៊ីនសម្រាប់ជាប្រភពនៃថាមពល។ ជាលទ្ធផល រាងកាយនឹងប្រើប្រាស់ប្រូតេអ៊ីនក្នុងសាច់ដុំ ដោយនាំទៅរកការស្វិតសាច់ដុំ។ 

វីតាមីន A, D, E និង K គឺរលាយនៅក្នុងខ្លាញ់ ដែលផ្ទុយពីវីតាមីន B និង C ដែលរលាយនៅក្នុងទឹក។ ហេតុដូច្នេះ រាងកាយត្រូវការខ្លាញ់ ដើម្បីឱ្យរាងកាយស្រូបយកវីតាមីនទាំងនោះឱ្យបានឆាប់ និងប្រើប្រាស់វាក្នុងរាងកាយឱ្យមានប្រសិទ្ធភាព។ 

ខ្លាញ់អាចរកបាននៅក្នុងអាហារ ហើយខ្លាញ់បែងចែកជាពីរគឺខ្លាញ់គ្មានអ៊ីដ្រូសែន និងខ្លាញ់មានអ៊ីដ្រូសែន។ ខ្លាញ់គ្មានអ៊ីដ្រូសែនគឺទទួលបានពីប្រភពអាហារជាសាច់ ដូចជា សាច់ជ្រូក សាច់គោ និង សាច់មាន់។ រីឯខ្លាញ់មានអ៊ីដ្រសែនគឺទទួលបានពីប្រភពរុក្ខជាតិ ដូចជាប្រេងអូលីវ ពោត និងផ្លែបឺរ។ ចឹង តើអាហារខ្លាញ់បែបណាដែលផ្តល់ផលល្អដល់រាងកាយ?

យោងតាមវេបសាយ Eat This សាច់គោនិងត្រីសាល់ម៉ុងគឺសម្បូរខ្លាញ់ តែវាផ្តល់ផលល្អដល់រាងកាយ។ យោងតាមវេបសាយដដែលបានឱ្យដឹងថា សាច់សត្វដែលស៊ីស្មៅជាអាហារ និង ត្រីសាល់ម៉ុងគឺជាប្រភពដ៏សម្បូរបែបនៃខ្លាញ់អូមេហ្គា៣ ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ សាច់សត្វដែលស៊ីស្មៅជាអាហារជាប្រភពខ្លាញ់ល្អនិងមានកាឡូរីទាប នៅពេលប្រៀបធៀបនឹងសាច់សត្វដទៃទៀត។ ខណៈសាច់គោនិងត្រីសាល់ម៉ុងមានតម្លៃថ្លៃ តែអត្ថប្រយោជន៍សុខភាពនិងរសជាតិរបស់វាគឺសមនឹងចំណាយលុយលើវាខ្លាំងណាស់៕

adverise with khmeread