adverise with khmeread 0c2383b2 80fd 43d2 92ba 0610325d1db9

ស្រវឹងស្រា​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញ​បាក់​អស់​៥​ផ្ទាំង​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៥​កង់​បាន​រង​ការខូចខាត ដោយសារតែ​រថយន្ត​កា​ម​រី​(​បា​ឡែ​ន​)​បោះពួយ​ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​យ៉ាងដំណំ។​

   ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ខារ៉ាអូខេ គីរីរម្យ តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា។​

   សាក្សី​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​កាមរី​បា​ឡែ​ន ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-2371 បើក​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ម្ចាស់​ទំនងជា​ស្រវឹងស្រា​ផង​នោះ ពេលមកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បាក់​អស់​៥​ផ្ទាំង ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​យ៉ាងដំណំ ហើយ​បន្ទាប់ពី​បង្កហេតុ​ម្ចាស់​រថយន្ត​បាន​គេចខ្លួនបាត់។​

    បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់