តេទៅម្តាយ​ រំខានដល់ប្រពន្ធកំពុងដេក, ស្អែកឡើងចងកសម្លាប់ខ្លួននៅដើមសណ្តាន់

ភ្នំពេញ​ ៖ បុរសជាកម្មករសំណង់ម្នាក់បានចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អេីល​ នាថ្ងៃទី១៧មិថុនាឆ្នាំ២០១៩ នៅវេលាម៉ោង៦និង៣០នាទីនៅលើដើមសណ្តាន់ក្នុងដីឡូត៌គ្មានលេខ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះដើក ឡៃហ៊ីម ភេទប្រុស អាយុ ២២ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់បុរីលុច្សសារី ស្រុកកំណើត ភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្នាក់នៅរោងកម្មករបុរីលុច្យសារី ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១៧មិថុនាឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទី  ជនរងគ្រោះបានផឹកស៊ីជាមួយមិត្តភក្តិនៅក្នុងរោងកម្មករបុរីលុច្យសារី ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅហើយជនរងគ្រោះបានផឹកស្រាបៀរអស់មួយកេះ។ រហូតដល់ម៉ោង១០យប់ជនរងគ្រោះបានចេញពីកន្លែងជឹកស៊ីក៏ចូលទៅរោងរបស់ខ្លួននិយាយទូរស័ព្ទជាមួយម្តាយ តែត្រូវប្រពន្ធនិយាយប្រាប់ថា«ឱ្យទៅនិយាយទៅខាងក្រៅទៅព្រោះខ្ញុំត្រូវការដេក»។

ពេលនោះជនរងគ្រោះក៏បានចេញទៅក្រៅនិយាយទូរស័ព្ទរហូតមិនឃើញត្រឡប់មកវិញ។  លុះដល់ព្រឹកឡើងម៉ោង៦និង៣០នាទីមានគេមកប្រាប់ថាមានមនុស្សចងកនៅក្រោយរោងកម្មករក្រោមដើមសណ្តាន់ទើបប្រពន្ធជនរងគ្រោះមកមើលឃើញប្តីចងកសម្លាប់ខ្លួនស្លាប់បាត់ហើយ ដោយខ្សែនីឡុងមូលពណ៌សជាប់នឹងដើមសណ្តាន់។

តាមការពិនិត្យរបស់ប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តរាជធានីភ្នំពេញនិងតាមបញ្ជាក់របស់ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្នគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញថាជនរងគ្រោះឈ្មោះដើក ឡៃហ៊ីម ស្លាប់ដោយសារចងក(អត្តឃាត)។ បច្ចុប្បន្នសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab