ទិញថ្នាំញៀនទៅជក់ជាមួយកម្មករសំណង់ត្រូវបានប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រៃពួជ​ ចាប់ខ្លួន

កណ្តាល​ ៖​ បុរសម្នាក់ដែលបានទិញថ្នាំញៀនទៅជក់ជាមួយកម្មករសំណង់​ ត្រូវបានប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រៃពួជ​ ចាប់ខ្លួននៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៩វេលាម៉ោង៣និង២០នាទី នៅចំណុចក្នុងការដ្ឋានសំណង់ភូមិព្រៃក្រាយឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល ។

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ឈុំ  ហួរភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរកម្មករសំណង់ :ទីលំនៅបច្ចុប្បន្នស្នាក់នៅ  ភូមិព្រៃក្រាយឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល។
វត្ថុតាង ដកហូតមានទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំសុងប្រើថាច់ពណ៌ខ្មៅ។                     

ប៉ូលិសបន្តថា​ ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រៃពួជបានទទួលព័ត៌មានពីកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលពើកថាមានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនក្នុងការដ្ឋានសំណង់ នៅភូមិព្រៃក្រាយឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល ។ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្ថិ៍ព្រៃពួចបាន ចុះទៅដល់កន្លែងកើតហេតុមានមេការសំណង់ម្នាក់បានប្រគល់ជនសង្ស័យឈ្មោះឈុំ ហួរដោយប្រាប់ថាឈ្មោះនេះបានទិញថ្នាំញៀនយកមកប្រើប្រាស់ជាមួយកូនជាងរបស់គាត់ ។ 

ពេលនោះកម្លាំងប៉ូលិសប៉ុស្តិ៍ ព្រៃពួចក៏បាននាំជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍ និងបញ្ជូនបន្តមកអធិការដ្ឋានប៉ូលិសស្រុកអង្គស្នួួលតែម្តង។                               

ជនសង្ស័យឈ្មោះឈុំ ហួរ បានឆ្លើយសារភាពថា ខ្លួនបានទៅទិញថ្នាំញៀន យកមកប្រើប្រាស់ពិតប្រាកដមែន ជាមួយកម្មករសំណង់ដូចគ្នា មានគ្នា០៣នាក់ ហើយថ្នាំញៀនដែលខ្លួនប្រើប្រាស់ ទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ តាមរយះលេខទូរស័ព្ទ០៩៨ ៣១៥...។ តាមការធ្វើតេស្តទឹកនោមជនសង្ស័យមាន សារធាតុញៀន(វិជ្ជមាន+)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...