ជនបរទេសម្នាក់មានអាការៈមិនស្រួលខ្លួនសុំប្រពន្ធដេកកេីយភ្លៅស្រាប់តែគាំងបេះដូងស្លាប់

ភ្នំពេញ ៖ ជនបរទេសម្នាក់បានគាំងបេះដូងស្លាប់ បន្ទាប់ពីចេញពីផ្ទះជួលមួយកន្លែងនៅផ្លូវជាតិលេខ៣គោលបំណងទៅលេងបងប្អូនខាងប្រពន្ធជាជនជាតិខ្មែរ នៅហាងក្ដាមស្រែមួយកន្លែងបម្រុងហូបស៊ុបតែមិនទាន់បានហូបផងក៏ចេញមកវិញរកកង់បីជិះស្រាប់តែទន់ជើងហើយបាន និយាយប្រាប់ប្រពន្ធថា«សុំដេកកើយភ្លៅបន្តិច»ស្រាប់តែខ្យល់គរគាំងបេះដូងស្លាប់តែម្ដង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលា ម៉ោង១០និង១០នាទីយប់ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ នៅភូមិអូដឹមក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះឈ្មោះហៃ គមមីល័រ  ភេទប្រុស  អាយុ៤៩ឆ្នាំជនជាតិអាឡឺម៉ង់ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ។ ចំណែកប្រពន្ធជនជាតិខ្មែរឈ្មោះវ៉ា ផល្លា អាយុ៤៥ឆ្នាំ  ស្នាក់នៅជាមួយគ្នាមានស្រុកកំណើតភូមិ ច្រម្ទេស  ឃុំកំប៉ូតប្រើស  ស្រុកស្វាយទាប  ខេត្តស្វាយរៀង។

យោងតាមសំដីប្រពន្ធបានឱ្យដឹងថា​ រូបគាត់និងជនបរទេសបានយកគ្នាជាប្ដីប្រពន្ធបានបីឆ្នាំហើយទើបតែចេញពីកំពង់សោមមកស្នាក់នៅផ្ទះជួលខាងលើបាន៦ខែ។ នៅយប់ថ្ងៃកើតហេតុរូបគាត់និងប្ដីបានចេញពីផ្ទះទៅលេងបងប្អូននៅហាងក្ដាមស្រែ។ ពេលទៅដល់បងប្អូូនខាងប្រពន្ធបានឱ្យហូបស៊ុបសិនតែគាត់មិនបានហូបទេព្រោះប្រញាប់ទៅលេងម្ដាយនៅដូនកែវខេត្តតាកែវ ។ ខណៈចេញពីហាងវិញបម្រុងឡើងកង់បីស្រាប់តែប្ដីរបស់មានអាការៈមិនស្រួលខ្លួនដោយទន់ជើងរួចក៏សុំរូបគាត់ជាប្រពន្ធដេកកេីយភ្លៅស្រាប់តែខ្យល់គរគាំងបេះដូងស្លាប់ ភ្លាមតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យ ពិនិត្យសពរួចហើយជនរងគ្រោះពិតជាខ្យល់គរគាំងបេះដូងស្លាប់ពិតប្រាដកមែន។បច្ចុប្បន្ន សពជនជាតិបរទេសត្រូវបានរថយន្តសាម៉ុយដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យរុស្ស៊ី​ ហេីយស្ថានទូតទាក់ទងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread