អ្នកថែអនាម័យបង្គន់សាធារណៈប្រាប់កុំឱ្យនោមដាក់ក្រៅចានបង្គន់, បែរជាជេរ និងព្រួតវាយ ត្រូវប៉ូលិសឃាត់ស្ត្រី៣នាក់

ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលជ័យជំនះបាន ឃាត់ខ្លួនជនសង្ស័យ៣នាក់​ បន្ទាប់ពីបានប្រើ
ហិង្សាដោយចេតនាវាយបណ្តាលឱ្យរបួស​ នៅថ្ងៃអាទិត្យទី១៦មិថុនាឆ្នាំ២០១៩វេលាម៉ោង៥ល្ងាចនៅចំណុចមុខភោជនីយដ្ឋាន យីសាងផ្លូវព្រះសុីសុវត្តិភូមិ១សង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនរួមមាន​ ១-ឈ្មោះ តាំងលីណា ភេទស្រីអាយុ៣៦ឆ្នាំជនជាតិខ្មែរទីលំនៅផ្ទះជួលផ្លូវលំភូមិ១៥សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន),២- ឈ្មោះជុំសោភា ភេទស្រីអាយុ៣១ឆ្នាំជនជាតិខ្មែរទីលំនៅផ្ទះជួលភូមិសាមគ្គីសង្កាត់គីឡូម៉េត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញមុខរបរនៅផ្ទះ(ឃាត់ខ្លួន) និង៣-ឈ្មោះ អុំ កល្យាណភេទស្រី អាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលសង្កាត់បឹងកេងកងទី១ខណ្ឌចំការមនរាជធានីភ្នំពេញ(ឃាត់ខ្លួន)។

ចំណែកជនរងគ្រោះឈ្មោះ សៅ ដេត ភេទស្រីអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរ មើលការអនាម័យបង្គន់សាធារណៈមាត់ទន្លេមានទីលំនៅផ្ទះជួលលេខ០១១Hផ្លូវលេខ៩៣ភូមិចុងខ្សាច់សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញត្រូវរងរបួសថ្ពាល់ខាងស្តាំ .ចុងបបូរមាត់ខាងស្តាំនិង ចំរបួស ពោះមានផ្ទៃពោះ(០៣ខែ)។

ប៉ូលិសបន្តថា​ នៅថ្ងៃទី១៦មិថុនាឆ្នាំ ២០១៩ វេលាម៉ោង៥ល្ងាចជនរងគ្រោះឈ្មោះសៅ ដេតភេទស្រីអាយុ៣៦ឆ្នាំនៅមើលអនាម័យបង្គន់សាធារណៈមាត់ទន្លេក្បែរភោជនីយដ្ឋានយីសាង ផ្លូវព្រះសុីសុវត្ថិ​ ភូមិ១សង្កាត់ជយ័ជំនះខណ្ឌដូនពេញរាជធានីភ្នំពេញក៏ស្រាប់តែឈ្មោះតាំងលីណា ភេទស្រីអាយុ៣៦ឆ្នាំបានមកចូលបន្ទប់ទឹកបង្គន់ ហើយបាននោមនៅក្រៅចានបង្គន់អនាម័យ។ 

ពេលនោះជនរងគ្រោះបានប្រាប់កុំនោមអីចឹងនាំឱ្យប៉ះពាល់ដល់អ្នកដទៃ​ ពេលនោះឈ្មោះតាំងលីណាបានជេរប្រមាថយ៉ាងខ្លាំងមកលើជនរងគ្រោះ​ ហើយឈ្មោះអុំកល្យាណអាយុ១៥ឆ្នាំបានស្ទុះព្រួតវាយទៅលើជនរងគ្រោះហើយក៏ប្រតាយប្រតប់។ ភ្លាមនោះឈ្មោះជុំសោភាភេទស្រីអាយុ៣១ឆ្នាំបានចូលព្រួតវាយទៀតបណ្តាលឱ្យជនរងគ្រោះរងរបួសចំថ្ពាល់ខាងស្តាំ.បបូរមាត់ស្តាំនិងចំកណ្តាលពោះមួយកន្លែងទៀតដែលមានផ្ទៃពោះ០៣ខែ។ 

បន្ទាប់មកត្រូវបានកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលជ័យជំនះឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលជ័យជំនះតែម្តង។បច្ចុប្បន្នកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលជ័យជំនះបានកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread