adverise with khmeread 9e580604 eece 42f6 ab97 ca50cdb59029

បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បុក​ខឿន​ផ្លូវ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ

    ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​ដោយសារតែ​រូបគាត់​បើក​ម៉ូតូ DUKE ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​ខឿន​ផ្លូវ​បណ្តាលឱ្យ​បោក​ក្បាល ចំណែក​ម៉ូតូ​ផ្លោង​ហោះ​ប្រមាណ​៥០​ម៉ែត្រ ពី​កន្លែង​ដែល​គ្រោះថ្នាក់​។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។​

   ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក DUKE ពណ៍​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ CU-0066 ជិះ​តាម​បណ្តោយ​ផ្លូវ ព្រះស៊ីសុវត្ថិ ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ ពេលមកដល់​ចំណុចកើតហេតុ​បាន​បុក​ខឿន​ផ្លូវ​មុខ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី បណ្តាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម ចំណែក​ម៉ូតូ​ផ្លោង​ហោះ​ប្រមាណ​៥០​ម៉ែត្រ។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង យក​ម៉ូតូ​ទៅ​រក្ស​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ។ ចំណែក​សព​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យតាម​ប្រពៃណី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់