PSG មានគម្រោងលក់ Neymar ចេញនៅរដូវក្តៅនេះ

ក្លឹបយក្សបារាំង PSG ត្រៀមលក់កីឡាករ Neymar នៅរដូវក្តៅនេះ បន្ទាប់ពីកីឡាកររូបនេះបង្ហាញចេតនាចង់ចាកចេញពីពហុកីឡាដ្ឋាន Parc des Princes ។ Neymar បានផ្ទេរមកចូលរួមជាមួយក្លឹប PSG កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ២០០លានផោនពីក្លឹប Barcelona បន្ទាប់ពីក្លឹប PSG សុខចិត្តទិញផ្តាច់។

កីឡាករឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ បានមកដល់ប្រទេសបារាំង ដោយសង្ឃឹមថា វាគឺជាឱកាសល្អបំផុតដែលខ្លួនអាចលើកពានបាល់មាស Ballon d`Or ។ ប៉ុន្តែកីឡាករវ័យ២៧ឆ្នាំរូបនេះត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរចេញពីក្របខណ្ឌ Ligue 1 តាំងពីពេលមកដល់ប្រទេសបារាំងតាំងពីដំបូងមកម្ល៉េះ។

 

ក្លឹប Real Madrid ចង់សម្រេចកិច្ចព្រមព្រៀងកាលពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីកីឡាករ Cristiano Ronaldo ចាកចេញមកចូលរួមជាមួយក្លឹប Juventus ប៉ុន្តែ PSG មិនចង់លក់នោះទេ។

 

នៅពេលនេះ ក្លឹប Barcelona ត្រូវបានគេភ្ជាប់ទៅនឹងលទ្ធភាពនាំយកអតីតកីឡាកររបស់ខ្លួនត្រឡប់មកវិញផងដែរ។ បរាជ័យនៅក្របខណ្ឌ CL ធ្វើឲ្យក្លឹប Barcelona ខកចិត្ត បន្ទាប់ពីពួកគេចាញ់ក្រុម Liverpool យ៉ាងអាម៉ាស់បំផុតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដូច្នេះពួកគេប្រាកដជាត្រូវចំណាយច្រើនជាថ្មីទៀតនៅរដូវក្តៅនេះ ប្រសិនបើពួកគេចង់លើកពាន​ CL ៕

 

adverise with khmeread
tiger
Loading ad ...