របៀបបកខ្ទឹមស៊ីផុយមួយក្បាច់នេះកំពុងធ្វើឱ្យស្ត្រីមេផ្ទះនិងពួកចុងភៅចាប់អារម្មណ៍ខ្លាំង

គន្លឹះងាយៗដែលបង្ហាញពីរបៀបបកសំបកខ្ទឹមក្នុងរយៈពេលតែប៉ុន្មានវិនាទីមួយក្បាច់នេះ កំពុងមានភាពល្បីល្បាញយ៉ាងខ្លាំង ខណៈដែលអ្នកលេងអ៊ីនធឺណេតលាន់មាត់សារភាពថា មិនធ្លាប់ដឹងថាវាមានងាយស្រួលដូច្នេះនោះទេ។

កាលពីថ្ងៃអាទិត្យ Twitter មួយមានឈ្មោះ @VPestilenZ បានចែកចាយវិធីសាស្រ្តបកខ្ទឹមដ៏លឿនបំផុតមួយ ហើយរបៀបបកគឺប្រើប្រាស់ត្រឹមកូនកាំបិតមួយប៉ុណ្ណោះ។

គណនី Twitter មួយនេះបានបង្ហោះវីដេអូខ្លីមួយរួមជាមួយសារមួយឃ្លាថា "ក្នុងនាមជាមនុស្សម្នាក់ដែលធ្វើម្ហូបកូរ៉េជាច្រើនមុខ នេះគឺជាវិធីសាស្រ្តដ៏ពិសេសបំផុតដើម្បីបកម៉ឺមខ្ទឹម"។ នៅក្នុងវីដេអូដែលថតត្រឹមដៃមួយនេះ គេឃើញគេប្រើកូនកាំបិតមួយចាក់ចូលទៅកំពឹសខ្ទឹម និងខ្ទាស់វាចេញយ៉ាងងាយបំផុត មុននឹងដាក់វាចូលទៅក្នុងចាន។ តោះក្រឡេកមើលវីដេអូខាងក្រោម៕ 

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16