លោកត្រាំថាគាត់នឹងពិចារណាធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ទាល់តែទាក់ទងនឹងអាវុធនុយក្លេអ៊ែរ តែត្រឹមផ្ទុះកប៉ាល់ដឹកប្រេងប៉ុនហ្នឹងជារឿងតូចតាចទេ

លោកប្រធានាធិបតីដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃចន្ទថា ប្រសិនបើគាត់ត្រូវទៅធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ ទាល់តែវាជារឿងរ៉ាវពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចុះផ្សាយរបស់កាសែត Daily Mail កាលពីថ្ងៃអង្គារ។

នៅពេលសួរថាតើអ្វីទៅនឹងនាំឱ្យគាត់ចាត់វិធានការយោធាប្រឆាំងនឹងអ៊ីរ៉ង់ លោកត្រាំបានប្រាប់កាសែត Time "ខ្ញុំនឹងធ្វើសង្គ្រាមជុំវិញបញ្ហានុយក្លេអ៊ែរ"  ប៉ុន្តែបានបង្ហើបឱ្យដឹងថាអាចមានហេតុផលមួយផ្សេងទៀត តែសុំលាក់ទុកមិនឱ្យដឹងទេ។

ប្រធានាធិបតីត្រាំក៏បាននិយាយផងដែរថារហូតមកដល់ពេលនេះការគំរាមកំហែង (ការផ្ទុះឆេះកប៉ាល់ដឹកប្រេង) ពីប្រទេសអ៊ីរ៉ង់គឺ "មានភាពតូចតាចណាស់" ដែលហាក់ដូចជាប្រាប់រឿងរ៉ាវផ្សេងគ្នាពីមន្ទីរបញ្ចកោណនិងសហគមន៍ស៊ើបការណ៍សម្ងាត់។

មុនពេលកិច្ចសម្ភាសន៍របស់គាត់ ដែលបានចេញផ្សាយកាលពីរាត្រីថ្ងៃចន្ទ អ៊ីរ៉ង់បានប្រកាសថា ក្នុងរយៈពេល ១០ ថ្ងៃទៀត ខ្លួននឹងរំលោភការរឹតត្បិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលត្រូវបានកំណត់ដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយប្រទេសមហាអំណាចចំនួន៦៕

adverise with khmeread

អ្នកនឹងចូលចិត្ត