យុវជនញៀនវីដេអូហ្គេមម្នាក់ព្យាយាមបំពុលឪពុកម្តាយ ដោយសារពួកគាត់ដកខ្សែភ្លើង Wi-Fi កុំឱ្យកូនសំណព្វជក់លេងហ្គេមពេក

យុវជនញៀនវីដេអូហ្គេមម្នាក់ព្យាយាមបំពុលឪពុកម្តាយរបស់គាត់ បន្ទាប់ពីពួកគាត់ដកខ្សែភ្លើង Wi-Fi ដើម្បីឱ្យគាត់ឈប់លេងហ្គេមទាំងបើកសំឡេងឮៗនៅផ្ទះរបស់ពួកគេក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត Daily Mail កាលពីថ្ងៃអង្គារទី១៨មិថុនា។

Sak Duanjan វ័យ ២៩ ឆ្នាំបានត្រឡប់មកផ្ទះវិញទាំងស្រវឹង និងចាប់ផ្ដើមលេងវីដេអូហ្គេមបើកសំឡេងឮៗនៅលើស្មាតហ្វូនរបស់គាត់ ខណៈដែលឪពុកម្ដាយរបស់គាត់ព្យាយាមសម្រាន្ត នៅខេត្តស៊ីសាកេត។

ឪពុកចុងរបស់គាត់ឈ្មោះ Chakri Khamruang វ័យ ៥២ ឆ្នាំ បានក្រោកពីគ្រែគេង និងបានបិទ Wi-Fi ដើម្បីបង្ការពីការរំខានរបស់កូនប្រុសរបស់គាត់។

នៅព្រឹកបន្ទាប់ម្ដាយរបស់គាត់ឈ្មោះ Suban Duanjan វ័យ ៥១ ឆ្នាំ បានរកឃើញថ្នាំសម្លាប់សត្វល្អិតអណ្ដែតនៅលើទឹកក្នុងអណ្ដូងរបស់គ្រួសារ ដែលកូនញៀនហ្គេមជាអ្នកបាចចូល។

ឪពុកចុងនិងកូនប្រុសនោះ បានឈ្លោះគ្នាយ៉ាងខ្លាំង បន្ទាប់ពី Wi-Fi បានបិទ ខណៈដែលកូនញៀនហ្គេមស្រែកជេរប្រើពាក្យអាសគ្រាម និងទាត់ធាក់ផ្ទះកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។

ឪពុកចុងបានបង្ខំចិត្តដាល់កូនប្រុសដើម្បីឱ្យគាត់បាត់ស្រវឹង ប៉ុន្ដែអ្នកទាំងពីរក៏បានទៅដេករៀងៗខ្លួន ហើយក៏គិតថារឿងនេះត្រូវបញ្ចប់។

ស្រ្ដីជាម្ដាយ Duanjan និយាយថា គាត់បានឃើញថ្នាំពុល នៅពេលគាត់ទៅយកទឹកមកដាំបាយពេលព្រឹក។ ហើយម្ដាយដែលភ័យញ័រតត្រឺកនោះ និយាយថា គាត់មានការភ្ញាក់ផ្អើលជាខ្លាំង ដែលកូនបង្កើតរបស់គាត់ចង់សម្លាប់គាត់ និងប្ដី។

យ៉ាងណាមិញ ស្ដ្រីជាម្ដាយបានហៅអាជ្ញាធរមកជួយទប់ស្កាត់កូនរបស់គាត់ និងបានស្រែករកជំនួយដើម្បីជួយដល់កូនស្រ្ដេសដោយសារលេងហ្គេមខ្លាំងមួយនេះ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត