អ្នកស្រាវជ្រាវរកឃើញចំណុចពិសេសមួយនៃកែវភ្នែករបស់ឆ្កែ ដែលធ្វើឱ្យមនុស្សចេះអាណិតស្រឡាញ់វា

ប្រសិនបើសត្វឆ្កែមានភ្នែកដែលហាក់ដូចជាកំពុងប្រាប់អ្នកអំពីអ្វីមួយ ឬទាមទារឱ្យអ្នកយកចិត្តទុកដាក់ពីវា នោះវាអាចជាវិធីរបស់ឆ្កែដើម្បីធ្វើត្រាប់តាមអារម្មណ៍របស់អ្នក។

អ្នកស្រាវជា្រវបានរកឃើញថា សត្វឆ្កែចេះវិវឌ្ឍសាច់ដុំជុំវិញភ្នែករបស់វា ដែលអនុញ្ញាតឱ្យពួកវាបង្ហាញទឹកមុខ ធ្វើឱ្យមនុស្សចាប់អារម្មណ៍មកលើវា។

សាច់ដុំតូចលើផ្ទៃមុខរបស់ឆ្កែអនុញ្ញាតឱ្យភ្នែកវាផ្លាស់ប្ដូរទឹកមុខដូចជា "កូនក្មេងគួរឱ្យស្រឡាញ់" ដែលជំរុញឱ្យមនុស្សមានការអាណិតចង់ចិញ្ចឹមបីបាច់វា។

ការសិក្សារកឃើញដោយសាស្ដ្រាចារ្យ Anne Burrows មកពីសាកលវិទ្យាល័យ Duquesne University ក្នុងសហរដ្ឋអាមេរិក និងសាស្ដ្រាចារ្យ Juliane Kaminski នៅសាកលវិទ្យាល័យ University of Portsmouth៕

adverise with khmeread

អ្នកនឹងចូលចិត្ត