adverise with khmeread 3b04caba 042e 4544 b706 60c98c9144eb

ឃាត់ខ្លួន​យុវជន​ម្នាក់ ប្រឌិត​ថា​មាន​ករណី​ប្លន់​យក​ម៉ូតូ​

    ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍ ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​ឃាត់ខ្លួន​ជន ថ្ងៃទី​១២​មីនា​២០១៦ វេលា​ម៉ោង ៨​យប់ ដែល​បាន​ប្រឌិត​សភាពការណ៍​ភូតកុហក​សមត្ថកិច្ច​ថា មាន​ករណី​ចោរប្លន់​យក​ម៉ូតូ​ខ្លួន​នៅ ក្បែរ​ផ្សារ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក   រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ ឡឹ​ក រិទ្ធី​រក្ស ហៅ រក្ស ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត​ឆ្នាំ​ទី​១ ពត៌មាន វិទ្យា សាកលវិទ្យាល័យ​ភ្នំពេញ​-​អន្តរជាតិ​( PPIU) ស្នាក់ នៅផ្ទះ​លេខ​២៣១ ផ្លូវលំ ភូមិ​បូរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធាន​ភ្នំពេញ។​ វត្ថុតាង​ដែល​បាន​ចាប់យក ៖ បង្កាន់ដៃ​បញ្ចាំ​ម៉ូតូ​០១ សន្លឹក យីហោ ម៉ា​រ៉ា​ន់​II ចុះ​ថ្ងៃទី​១២-០៣-២០១៦ បញ្ចាំ មានតម្លៃ​ទឹកប្រាក់ ១០០០$។​

    ប៉ូលិស​បន្តថា  នៅ​ថ្ងៃទី​១២​មីនា​២០១៦ វេលា ម៉ោង​ប្រហែល​៨​យប់​យុវជន​....​បាន​ប្តឹង​ថា​ថា​មាន​ចោរប្លន់​ម៉ូតូ​គាត់​នៅ​ម្តុំ​ផ្សារ​សំណង់​១២ ភ្លាមនោះ​សមត្ថ​កិ​ច្វ​យើង​ចុះ​ហៅ​ជននេះ មក​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ ដោយ​ជននេះ​បាន​អះអាងថា មាន​ជន ល្មើស​០៥​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង​ម៉ាក Honda Msx ពុំ ច្បាស់​ពណ៌ និង​ម៉ាក Honda C125 ពណ៌​ខ្មៅ ប្រដាប់ ដោយ​ដាវ និង​អាវុធខ្លី​មួយ​ដើម​ពុំ​ស្គាល់​ម៉ាក ដោយ​ក្រុម ជនល្មើស​បានធ្វើ​សកម្មភាព​យារ​ដាវ​កាប់​តែ​ខ្លួន​គេចផុត ទើប​ជនល្មើស​បាន​ដក​អាវុធខ្លី ខ្លួន​មាន​ភ័យខ្លាច​បាន​ផ្តួល ម៉ូតូ​រត់គេច ពេលនោះ​ក្រុម​ជនល្មើស​បាន​យក​ម៉ូតូ​ខ្លួន​ជិះ គេចខ្លួនបាត់។​

    ក្រោយពី​ស្តាប់​ការបំភ្លឺ​របស់​ជននេះ​រួច ប៉ូលិស​បានឱ្យ​ជននេះ​ទៅ​ចង្អុល​កន្លែងកើតហេតុ តែ​ជននេះ បាន​ចង្អុល​មាន​ភាពស្រពិចស្រពិល ទើប​យើង​ធ្វើការ​ត្រួត ពិនិត្យឃើញ​ក្រដាស​បញ្ចាំ​ម៉ូតូ ដូច​ភិនភាគ​ម៉ូតូ​ដែល​ជន នេះ​អះអាងថា​ចោរប្លន់​យកទៅ​បាត់ គឺ​ម៉ូតូ​ម៉ាក Honda Zoomer X ពណ៌​ផ្កាឈូក ស្លាក​លេខ​ភ្នំពេញ 1DF-22  50 ដោយ​បញ្ចាំ​តម្លៃ ១០០០$​។​

    ក្រោយមក​ជននេះ​បាន សារភាពថា សភាព​ការ​ណ៌​នេះ​ខ្លួន​ប្រឌិត​ភូតកុហក​ទេ តាមពិត​ម៉ូតូ​ខ្លួន​បាន​បញ្ចាំ​យកលុយ​ចាក់​ភ្នាល់​បាល់​ចាញ់ អស់ហើយ ដោយ​ខ្លាច​ឪពុកម្តាយ​ស្តីបន្ទោស ខ្លួន​ក៏​ប្រឌិត សភាព​ការ​ណ៌​នេះ​តែម្តង។​

    ប​ច្វុ​ប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់​ខ្លួ​នៅ​អធិការដ្ឋាន​នគរ បាល​ខណ្ឌទួលគោក ដើម្បី​សួរនាំ បន្ត​និង​សុំ​គោលការណ៍​ពី​ថ្នាក់លើ​សម្រេច​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់