D552f70a 2541 45fe bd65 aee35769d7a8

ឃាត់​ភ្នាក់ងារ​កាសែត​រស្មី​ចេនឡា​និង​ប្រពន្ធ​ជួញដូរ​គ្រឿងញៀន​ជាង​២០០០​គ្រាប់

    បន្ទាយមានជ័យ ៖  ភ្នាក់ងារ​សារព័ត៌មាន​រស្មី​ចេនឡា​និង​ប្រពន្ធ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​២.៤៥១​គ្រាប់​នៅ​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០១៦ ហើយ​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា  ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​១.​ឈ្មោះ អួន ឈៀង​ហៃ ហៅ​វែង​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​(​មុខរបរ​ភ្នាក់ងារ​សារព័ត៌មាន​រស្មី​ចេនឡា​និង​អ្នករត់​តាក់ស៊ី​)​ស្រុកកំណើត​ភូមិ​-​សង្កាត់​ពេទ្យ​ចិន​ខ័​ណ្ឌ​ចំការ​ម៉ន​ក្រុងភ្នំពេញ​ស្នាក់នៅ​ភូមិ​កណ្តាល​ឃុំ​-​ស្រុក​ម៉ាឡៃ​និង​២.​ឈ្មោះ ឃុ​ត ហួច ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​(​ប្រពន្ធ​)​មានកូន​៤​នាក់​ប្រុស​៣​នាក់​។​

     បន្ទាប់ពី ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ​ព្រមទាំង​វត្ថុតាង​មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​មាន​ម៉ា​ទឹកកក​ចំនួន​៤​ថង់​តូច​ទំងន់​១៥.៥​ក្រាម យ៉ាម៉ា​ចំនួន​២.៤៥១​គ្រាប់​និង​រថយន្ត​ធុន​កាំ​ម៉ា​រី​សេរី​ឆ្នាំ​១៩៩៣១​គ្រឿង​និង​ប័ណ្ណ​សារព័ត៌មាន​រស្មី​ចេនឡា​ដែល​ផុត​សុពលភាព​១​សន្លឹក​ដែល​ត្រូវ​ឃាត់​នៅវេលា​ម៉ោង​២​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​កណ្តាល​ឃុំ​-​ស្រុក​ម៉ាឡៃ​រួច​បញ្ជូនមក​ខេត្ត​ចាត់ការ​បន្ត​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់