ការសិក្សារកឃើញថា នារីៗសម្លឹងឃើញបុរសក្បាលពោះមូល មានភាពទាក់ទាញជាងបុរសសង្ហារសាច់ដុំក្បាលពោះ៦កង់

ការសិក្សាថ្មីមួយ ដែលរៀបចំដោយក្រុមហ៊ុន Planet Fitness មានមូលដ្ឋាននៅរដ្ឋ New Hampshire របស់អាមេរិកបានរកឃើញថា នារី៧នាក់ក្នុងចំណោម១០នាក់ គិតថា បុរសដែលក្បាលពោះមូល ឬហៅថា "Dad Bobs" គឺមានភាពទាក់ទាញខ្លាំងជាងបុរសដែលមានរូបរាងសង្ហារសាច់ដុំក្បាលពោះ៦កង់ ឬហៅ "Six Pack"។ 

ក្រុមស្រាវជ្រាវនេះបានស្ទង់មតិ ស្រ្តី និងបុរសអាមេរិកចំនួន ២.០០០នាក់ នៅចន្លោះអាយុ ១៨ឆ្នាំ ហើយស្រ្តី ៧៨ភាគរយបាននិយាយថា​ បុរសមានរាង "Dad Bobs" គឺជាសញ្ញាមួយបង្ហាញថា បុរសបែបនេះមានភាពស្រណុកចិត្តចំពោះស្បែកក្បាលពោះផ្ទាល់របស់ពួកគេ។

បុរសអាមេរិកជាង ២៣លាននាក់ ត្រូវបានគេកំណត់អត្តសញ្ញាណថា មានរូបរាងបែប "Dad Bobs"។ នេះបើយោងតាមការសិក្សានេះបានលើកឡើង។

ក្នុងចំណោមអ្នកដែលត្រូវបានកំណត់ថាមានរាង "Dad Bobs" ភាពវិជ្ជមានខាងរាងកាយមានការកើនឡើង។ ៧៩ភាគរយបាននិយាយថា ពួកគេមានភាពរីករាយជាមួយនឹងរូបរាងរបស់ពួកគេ ធៀបនឹងឆ្នាំមុនមានត្រឹម ៦៤ភាគរយ៕

adverise with khmeread
tiger
Loading ad ...