ឃាត់បុរសម្នាក់តាមដីកាពីបទហិង្សាដោយចេតនា

កណ្ដាល​ ៖​ ប៉ូលិសស្រុកអង្គស្នួលសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលបែកចាន បានឃាត់បុរសម្នាក់តាមបង្គាប់ឱ្យចាប់ខ្លួន របស់សាលា
ដំបូងខេត្តកណ្ដាលនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ
២០១៩ វេលាម៉ោង១១និង៣០នាទីយប់នៅចំណុច ភូមិភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​  ជនជាប់ចោទឈ្មោះ ខឹម ខេមរាហៅមករា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ការចាប់ខ្លួនយោងតាមដីកាបង្គាប់ចាប់ខ្លួនលេខ
៥០៦ដ.ក.ប.ច.ខ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧របស់ លោកហុកវ៉ានធីណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ពីបទហិង្សាដោយចេតនា​ ប្រព្រឹត្ត នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល  កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ។

ករណីនេះ សមត្ថកិច្ចកំពុងបន្ត ចាត់ការតាមនីតិវិធី  ៕

adverise with khmeread
tiger
Loading ad ...