ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួនក្នុង ករណីហិង្សាដោយចេតនា

កណ្ដាល  ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួនក្នុង ករណីហិង្សាដោយចេតនា​ នាថ្ងៃទី១៧ ខែ មិថុនាឆ្នាំ ២០១៩ វេលាម៉ោង៦និង៣០នាទីព្រលប់ នៅចំណុច ផ្ទះជនសង្ស័យ ភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្ភស្នួល ខេត្តកណ្តាល  ។

ប៉ូលិសនិយាយថា​  ជនរងគ្រោះឈ្មោះពង សត់ ភេទប្រុសអាយុ២៩ឆ្នាំមុខរបរកម្មករសំណង់ នៅភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ជនរងគ្រោះបែកក្បាល២កន្លែងដេរ
ចំនួន២០ថ្នេរ ។

ចំណែកជនសង្ស័យឈ្មោះហង់ ណារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។វត្ថុតាងចាប់យកដំបងឈើជ្រុង១កំណាត់ប្រវែងប្រាំមួយតឹក។

ប៉ូលិសបន្តថា​ នៅមុនពេលកើតហេតុជនរងគ្រោះចេញពីផឹកនៅក្នុងភូមិកើតហេតុក្នុងសភាពស្រវឹងហើយដើរមកដេកនៅអង្រឹងក្រោមផ្ទះជនសង្ស័យ។ ពេលនោះសង្ស័យដើរចេញពីការដ្ឋានមកផ្ទះផងដែរហើយបានជួបនឹងមនុស្សស្រីម្នាក់មកទារលុយបងតែជួបម្តាយ
ទើបជនសង្ស័យ ស្រែកសម្លុតឱ្យម្តាយពេលខ្លួន។ 

ពេលនោះ ជនរងគ្រោះបានស្តីឱ្យ ដោយនិយាយថាម្តាយខ្លួនឯងសោះចាំបាច់និយាយ
សម្លុតធ្វើអី ។ ទើបជនជនសង្ស័យខឹងទាញឈើជ្រុងមកវាយលើជនរងគ្រោះបណ្តាលឱ្យ
បែកក្បាលដេរចំនួន២០ថ្នេរ។

ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿង និងបន្ត ចាត់ការតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...