វៀតណាមសម្លាប់ជ្រូក២,៥លានក្បាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក

មន្ត្រីក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃអង្គារថា វៀតណាមបានសម្លាប់ជ្រូកជាង ២,៥ លានក្បាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិក ដែលអាចនឹងឆ្លងទៅគ្រប់ខេត្តរបស់ប្រទេស។

យោងតាមលោកង្វៀនវ៉ាន់ឡុងប្រធានផ្នែករោគរាតត្បាតនៅមន្ទីរសុខភាពសត្វវៀតណាមបានឱ្យដឹងថា វីរុស ដែលសម្លាប់រង្គាលទៅលើជ្រូកនេះ ត្រូវបានគេរកឃើញដំបូងបង្អស់នៅក្នុងប្រទេសវៀតណាមកាលពីខែកុម្ភៈ និងបានរីករាលដាលដល់កសិដ្ឋាននៅក្នុងខេត្តចំនួន ៥៨ ក្នុងខេត្តចំនួន ៦៣ របស់ប្រទេស។

មន្ដ្រីជាន់ខ្ពស់ទី ២ នៅមន្ទីរខាងលើបាននិយាយថា វាជា "បញ្ហាពេលវេលា" មុនពេលដែលជំងឺនេះរីករាលដាលដល់ខេត្តទាំង ៦៣ ។ មន្ត្រីរូបនោះបានបដិសេធផ្តល់អត្តសញ្ញាណ ព្រោះពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ។

កាលពីខែមីនាអង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ (FAO) បានណែនាំឱ្យប្រទេសវៀតណាមប្រកាសពីការផ្ទុះជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកជាការគ្រាអាសន្នថ្នាក់ជាតិ។

សាច់ជ្រូកគឺស្មើនឹង ៣ ភាគ ៤ នៃការប្រើប្រាស់សាច់សរុបនៅក្នុងប្រទេសវៀតណាម ខណៈដែលកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន ៣០ លានកន្លែងក្នុងប្រទេស៕

adverise with khmeread
tiger
Loading ad ...