បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថក្រោះអុកឡុកផ្អើលទីក្រុងមួយនៅប៉ូឡូញ

អ្នកបើកបរស្រវឹងស្រាម្នាក់ប្រឈមមុខនឹងជាប់គុក ៨ ឆ្នាំ បន្ទាប់ពីបើករថក្រោះសូវៀតសម័យសង្គ្រាមត្រជាក់ក្រឡុកពេញទីក្រុង។

អ្នកបើកបរមិនបញ្ចេញអត្តសញ្ញាណម្នាក់នេះត្រូវបានចាប់ខ្លួន បន្ទាប់ពីបើកបររថក្រោះតាមផ្លូវ Pajęczno ក្នុងប្រទេសប៉ូឡូញកាលពីពេលថ្មីៗក្នុងខែនេះ។

ប្រជាជននៃតំបន់នេះ បានប្រកាសអាសន្ន ខណៈដែលរថក្រោះសូវៀត T-55 ដែលមានអាយុកាល ៦០ ឆ្នាំមកហើយបានបើកតាមផ្លូវកាលពីថ្ងៃទី ១២ មិថុនា នៅម៉ោងប្រមាណ ១០ យប់។

ប្រជាជនភ្លាមៗបានតេហៅប៉ូលិស ខណៈដែលពួកគេជឿថាអ្នកបើកបរកំពុងធ្វើការវាយប្រហារ ប៉ុន្ដែនៅពេលប៉ូលិសមកដល់ គាត់បានឈប់ម៉ាស៊ីនរថក្រោះទម្ងន់ ៤០ តោននេះ។

យោងតាមកាសែតប៉ូឡូញ Twoje Pajęczno គេជឿថាអ្នកបើកបរនោះជាបុរសអាយុខ្ទង់ ៤៩ ឆ្នាំ និងបានបើករថក្រោះទៅមុខទៅក្រោយៗ។ យ៉ាងណាមិញ នៅពេលជិះទៅមុខទៅក្រោយលែងកើត គាត់ក៏បានសម្រេចចិត្តបង្វិលរថក្រោះនោះម្ដង។ ហើយបន្ទាប់ពីគាត់ជិះកូរពេញផ្លូវ បុរសនោះក៏សម្រេចចតវានៅផ្លូវធំ។

ប៉ូលិសបានឈរអមជាមួយបុរសនោះនៅក្បែររថក្រោះ ជាមួយនឹងបុរសម្នាក់ទៀត ដែលគេជឿថាជាអ្នកដំណើរជាមួយនឹងគាត់។

គាត់ត្រូវបានចាប់ខ្លួនដោយប៉ូលិស និងប្រឈមមុខនឹងជាប់គុក ៨ ឆ្នាំ ប្រសិនបើគាត់ធ្វើខូចខាតដី ទឹក ឬខ្យល់។ យ៉ាងណាមិញ គាត់អាចនឹងជាប់ទោសស្រាលជាងនេះ គឺជាប់គុកត្រឹមពីរឆ្នាំសម្រាប់បើកបរក្នុងស្ថានភាពស្រវឹង៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត