ទីក្រុងធំបំផុតទី៦របស់ឥណ្ឌាកំពុងខ្វះខាតទឹកធ្ងន់ធ្ងរបំផុត បន្ទាប់ពីអាងស្តុកទឹកធំៗរីងស្ងួតអស់រលីង

ទីក្រុង Chennai ភាគខាងត្បូងប្រទេសឥណ្ឌា (អតីត Madras) កំពុងស្ថិតនៅក្នុងវិបត្តិបន្ទាប់ពីអាងស្តុកទឹកសំខាន់ចំនួន ៤ កន្លែងបានស្ងួតអស់។

កង្វះទឹកដ៏ធ្ងន់ធ្ងរ​នេះ បានបង្ខំទីក្រុងឱ្យប្រញាប់ប្រញាល់ដោះស្រាយបញ្ហាជាបន្ទាន់រួមមានការជីកអណ្ដូងថ្មីៗ។

ប្រជាពលរដ្ឋត្រូវតែឈរចាំរាប់ម៉ោង ដើម្បីទទួលបានទឹកពីរថយន្តដឹកទឹករបស់រដ្ឋាភិបាល ហើយភោជនីយដ្ឋានបានបិទទ្វារដោយសារតែកង្វះទឹក។

មន្ត្រីម្នាក់បានប្រាប់ទូរទស្សន៍ BBC Tamil ថា "មានតែភ្លៀងទេដែលអាចជួយសង្គ្រោះ Chennai ពីស្ថានការណ៍នេះបាន" ។

ទីក្រុងនេះដែលយោងទៅតាមការធ្វើជំរឿនឆ្នាំ ២០១១ គឺជាទីក្រុងធំជាងគេលំដាប់ទី ៦ របស់ប្រទេសឥណ្ឌាបានស្ថិតនៅក្នុងកង្វះខាតទឹកយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។

ខណៈដែលអាងស្តុកទឹកបានចាប់ផ្តើមស្ងួត សណ្ឋាគារ និងភោជនីយដ្ឋានជាច្រើនបានបិទទ្វារជាបណ្ដោះអាសន្ន។ ស្ថានីយរថភ្លើង Chennai បានបិទម៉ាស៊ីនត្រជាក់នៅតាមស្ថានីយ ខណៈការិយាល័យបានស្នើឱ្យបុគ្គលិកធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃទឹក៕

adverise with khmeread
tiger
Loading ad ...