ក្រុមអ្នកស៊ើបអង្កេតចោទបុរសរុស្ស៊ី៣នាក់ និងបុរសអ៊ុយក្រែនម្នាក់ពីបទមនុស្សឃាត ក្រោយពីបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី ​MH17 ស្លាប់មនុស្សជិត៣០០នាក់

ក្រុមស៊ើបអង្កេតរួមអន្តរជាតិ (JIT) បានប្រកាសកាលពីថ្ងៃពុធនៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុង Nieuwegein ប្រទេសហូឡង់ថា ជនសង្ស័យ ៤ នាក់ កំពុងប្រឈមមុខនឹងការកាត់ទោស ពោលគឺ៥ឆ្នាំបន្ទាប់ពីយន្តហោះអាកាសចរណ៍ម៉ាឡេស៊ី ​MH17 ត្រូវបានគេបាញ់ធ្លាក់នៅថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០១៤ ខណៈកំពុងហោះហើរនៅអ៊ុយក្រែនភាគខាងកើត។

JIT នឹងស្នើសុំរដ្ឋាភិបាលរុស្ស៊ីនិងអ៊ុយក្រែនប្រគល់ជនសង្ស័យទាំងបួននាក់រួមមាន ជនជាតិរុស្ស៊ីឈ្មោះ Igor Girkin, Sergey Dubinsky និង Oleg Pulatov និងជនជាតិអ៊ុយក្រែនឈ្មោះ Leonid Kharchenko។ ខណៈដែលរុស្ស៊ី និងអ៊ុយក្រែនបង្ការប្រជាជនរបស់ខ្លួនពីការធ្វើបត្យាប័ន ក្រុមស៊ើបអង្កេត JIT នឹងស្នើសុំប្រទេសទាំងពីរសហការជាមួយនឹងការស៊ើបអង្កេត និងសួរសំណួរជនសង្ស័យអំពីការចោទប្រកាន់។

ការកាត់ទោសគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី ៩ មីនា ឆ្នាំ២០២០ នៅទីក្រុង Amsterdam ប្រទេសហូឡង់ ហើយជនជាប់ចោទនឹងត្រូវកាត់ទោសកំបាំងមុខប្រសិនបើចាំបាច់។

ដោយត្រូវបានចាត់ទុកថាជាការធ្លាក់យន្តហោះសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុតក្នុងប្រវត្តិសាស្ដ្រ ដោយសម្លាប់អ្នកដំណើរ ២៨៣ នាក់ និងអាកាសយានិក ១៥ នាក់លើយន្តហោះ ឧបទ្ទវហេតុនេះបណ្តាលមកពីការវាយប្រហារមីស៊ីលពីដីទៅអាកាសដោយជនសង្ស័យទាំង ៤ នាក់នេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត