តើធ្វើយ៉ាងណាអាចនៅរស់ពីការធ្លាក់ពីលើមេឃនៅកម្ពស់១០គីឡូម៉ែត្រ ដោយគ្មានឆត្រយោង?

ធ្វើយ៉ាងដូចម្ដេចទើបអាចរស់រានមានជីវិតពីការធ្លាក់ពីលើមេឃដោយមិនបាច់ប្រើឆត្រយោង? នេះជាអ្វីដែលអ្នកវិទ្យាសាស្ដ្របកស្រាយ។

អ្នកនឹងបោះពួយទៅក្រោមក្នុងល្បឿន ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយសំឡេងខ្យល់នឹងលាន់ត្រហឹងពេញត្រចៀករបស់អ្នក។ ខួរក្បាលរបស់អ្នកនឹងស្រែកទាំងស្ងៀមស្ងាត់ក្នុងសភាពរន្ធត់ក្រៃលែង។ អ្នកស្ថិតក្នុងអាកាសក្នុងរយៈកម្ពស់ ១០ គីឡូម៉ែត្រ ដោយគ្មានឆត្រយោង ហើយអ្នកមានរយៈពេលបីនាទីក្នុងការរាប់ថយក្រោយ រហូតដល់អ្នកប៉ះដល់ដី។

ដូច្នេះអ្នកធ្វើយ៉ាងណាទើបអាចរស់រានមានជីវិតពីការធ្លាក់ពីលើមេឃបាន ដោយមិនចាំបាច់ប្រើឆត្រយោង? ហើយនេះគឺជារបៀបក្នុងការរស់រានមានជីវិតផ្អែកតាមការបកស្រាយបែបវិទ្យាសាស្ត្រ។

ឱកាសរស់រានមានជីវិត គឺមិនខ្ពស់នោះទេ។ ទោះជាដូច្នេះក្ដី មនុស្សមួយចំនួនអាចរស់រានមានជីវិតបែបនេះបាន តាមរយៈសេណារ៉េយ៉ូ "ភ័យស្រៀវឆ្អឹងខ្នង"។ អ្នករស់រានមានជីវិតទាំងនោះប្រើបច្ចេកទេសសង្គ្រោះជីវិតដើម្បីចុះមកដល់ដីតាមរបៀបមួយជាក់លាក់ និងក្នុងកន្លែងមួយដែលធ្វើឱ្យពួកគេរបួសតិចបំផុត។ វាអាចទៅរួចក្នុងការពត់ខ្លួនអ្នកឱ្យអែនទៅក្រោយ ពេលកំពុងតែធ្លាក់ចុះពីលើមេឃដើម្បីរកមើលទីតាំងដើម្បីចុះចត ហើយអ្នកក៏អាចធ្វើកាយវិការដងខ្លួនរបស់អ្នកសាថ្មីផងដែរដើម្បីកុំឱ្យមានរបួសធ្ងន់ពេលធ្លាក់ដល់ដី។

ក្រៅពីស្រែកយ៉ាងរន្ធត់ពីការធ្លាក់យ៉ាងរហ័សទៅលើដីដ៏រឹង ការរៀបចំខ្លួនប្រាណរបស់អ្នក ខណៈដែលអ្នកធ្លាក់ គឺពិបាកណាស់។ នេះគឺហេតុផល។ នៅកម្ពស់ដ៏ខ្ពស់ វាពិបាកក្នុងការដកដង្ហើមខ្លាំងណាស់ ហើយអុកស៊ីនសែនក៏ខ្សត់ដែរ។ ហើយអ្នកនឹងចាប់ផ្ដើមមានបទពិសោធន៍កើតរោគខ្វះខ្យល់អុកស៊ីសែន មានន័យថាអុកស៊ីសែន មិនគ្រប់គ្រាន់ដល់កម្រិត ដែលជាលិការបស់អ្នកត្រូវការ។ ដោយខ្វះអុកស៊ីសែនផង និងភ័យខ្លាំងក្នុងអាកាស វានឹងបង្កឱ្យអ្នកសន្លប់។ សំណាងល្អសម្រាប់អ្នក ខណៈដែលអ្នកធ្លាក់ជិតដល់ដី អ្នកនឹងចូលដល់ខ្យល់អាកាសដែលអាចដកដង្ហើមបាន។ នោះ គឺនៅរយៈកម្ពស់ ៣ គីឡូម៉ែត្រ។ ហើយប្រសិនបើអ្នកសន្លប់ អ្នកនឹងដឹងខ្លួនវិញនៅរយៈកម្ពស់នោះ។ ហើយពេលនោះ អ្នកនៅសល់ ១ នាទីទៀតដើម្បីធ្លាក់ទៅដល់ដី។

ហើយនេះជាអ្វីដែលអ្នកត្រូវធ្វើ និងមិនត្រូវធ្វើ ខណៈដែលអ្នកកំពុងធ្លាក់ចុះ។ ១. កុំធ្លាក់ចុះជាមួយនឹងកាយវិការច្រត់ចង្កេះ។ ការធ្វើបែបនេះ គឺមិនបន្ថយល្បឿនធ្លាក់របស់អ្នកនោះទេ។ អ្នកកំពុងស្វែងរកកន្លែងត្រូវធ្លាក់ ដូច្នេះអ្នកត្រូវដាក់ដៃជើងឱ្យត្រង់ដូចគោរពទង់ជាតិដើម្បីតម្រង់គោលដៅ ខណៈដែលកំពុងធ្លាក់។ ២. កុំរកទីតាំងមានទឹក ឬទន្លេ  ព្រោះរាងកាយនឹងបោកខ្ទប់នឹងផ្ទៃទឹកធ្វើឱ្យគ្រាំក្នុងខ្ទេចខ្ទី។ តែបើករណីគ្មានជម្រើសអ្វីក្រៅពីទឹក អ្នកត្រូវចុះឱ្យដូចបក្សី គឺយកជើងចុះលើទឹកមុន។ 

ប្រការដែលត្រូវធ្វើ។ ១. ចាប់ផ្នែកនៃយន្តហោះ ការធ្វើបែបនេះវាជួយបន្ថយល្បឿនធ្លាក់។ ២. ត្រូវរកកន្លែងចុះដូចជា វាលភក់ល្បាប់ ព្រិល និងស្មៅក្រាស់ៗ។ ៣. លាតសន្ធឹងដៃជើងរបស់អ្នករាងអក្សរ X ដើម្បីបន្ថយល្បឿន។ ៤. ចុះលើដីដោយប្រើជើងទៅមុន កុំភ្លេចបន្ទន់ជង្គង់ផង។ ៥. យកដៃខ្ទប់ក្បាលដើម្បីការពារគ្រោះថ្នាក់បែកក្បាល៕

 

adverise with khmeread
tiger
Loading ad ...