ជនសង្ស័យម្នាក់ដើរមកឆក់យកទូរស័ព្ទ ត្រូវបានប្រជាពរដ្ឋចាប់បានវ៉ៃឡើងទ្រមខ្លួនរួចប្រគល់ជូនប៉ូលិស

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋជួយដេញចាប់បាន ហេីយស្វាគមន៍ម្នាក់មួយដៃមួយជើងទើបប្រគល់ជូនប៉ូលិស បន្ទាប់ពីឆក់យកទូរស័ព្ទដៃអ្នកដំណេីរ កាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រា្រត ឈានចូលថ្ងៃព្រហស្បតិ៍ទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ កែងផ្លូវ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។​

ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ មឿន ពុធសារ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិតាម៉ៅកណ្ដាល ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ចំណែកជនរងគ្រោះឈ្មោះ ជាង នី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅម្ដុំស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់៣ ​ខណ្ឌទួលគោក និងមានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ ។​

បើតាមសម្ដីជនរងគ្រោះបានឱ្យដឹងថា ដំបូងរូបគាត់បានឈរចាំឡានក្រុងជិះ ដោយបានយកទូរស័ព្ទដៃ សែលហ្វីរូបគាត់ផង ខណៈពេលនោះក៏លេចមុខជនសង្ស័យម្នាក់ បានដើរថ្មេីរជើងដោយឃើញឱកាសល្អបានដើរមកក្បែរ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់គាត់បានសម្រេចតែម្ដង។ 

ភ្លាមៗជនរងគ្រោះក៏បានស្រែកឆោឡោឡើងថា «ចោរៗ» ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរជួយដេញចាប់បាន រួចស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ជូនប៉ូលិស​យកទៅកាន់ប៉ុស្ដិ៍រដ្ឋបាលវត្តភ្នំដើម្បីសួរនាំនិងជនរងគ្រោះក៏បានដាក់ពាក្យផងដែរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានប៉ូលិសកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌដូនពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

adverise with khmeread