ឃាត់ខ្លួនអ្នកបកប្រែភាសាចិនម្នាក់និងសិស្សសាលាកូរ៉េម្នាក់ពាក់ព័ន្ធថ្នាំញៀន​

ភ្នំពេញ​ ៖​ អ្នកបកប្រែភាសាចិនម្នាក់និងសិស្សសាលាកូរ៉េម្នាក់ត្រូវបានសមត្ថកិច្ចចម្រុះខណ្ឌដង្កោឃាត់ខ្លួន​ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទីយប់ ត្រង់ចំណុចមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ពាក់ព័ន្ធថ្នាំញៀន​ ។

ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់រួមមាន​  ១.ឈ្មោះ លី សាធូនី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែភាសាចិន មានទីលំនៅភូមិក្រប៉ាល់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និង  ២.ឈ្មោះ ហង្ស សីហា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាកូរ៉េ ស្នាក់នៅក្នុងសាលាកូរ៉េ ស្ថិតនៅភូមិភ្លូផ្អែម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច ,ម៉ូតូ០១គ្រឿង និងកាបូបស្ពាយ០១ ។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៧យប់ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោក ប៊ុន ណារុំ អភិបាលរងខណ្ឌដង្កោ និងលោកវរសេនីយ៍ត្រី ជាង ហុកសែ អធិការរងប៉ូលិសខណ្ឌដង្កោ និងលោកវរសេនីយ៍ត្រី ជា ផល្លា មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌដង្កោ បានដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុចខាងមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័លសងា្កត់ដង្កោ ខណ្ឌដង្កោ  ។ 

លុះដល់វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យ២នាក់ ទី១-ឈ្មោះ លី សាធូនី ភេទប្រុស អាយុ២៤ឆ្នាំនិង ២-ឈ្មោះ ហង្ស សីហា ភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក MSLA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HP-42701 ។  

ពេលនោះជនសង្ស័យឈ្មោះ ហង្ស សីហា ជាអ្នកបើកម៉ូតូ តាមផ្លូវ២១៧ពីជើងទៅត្បូង ដល់ចំណុចខាងលើ សមត្ថកិច្ចក៏បានហៅឱ្យឈប់ធ្វើការត្រួត ពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច នៅកាបូបស្ពាយពណ៌សូកូឡារបសជនសង្ស័យឈ្មោះ លី សាធូនី រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...